ខេត្តបន្ទាយមានជ័យ ៖ ដោយសារភាពអស់សង្ឃឹមនឹងជីវិត បានធ្វើឲ្យស្ត្រីចំណាស់ម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួន ក្រោយផ្ទះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នៅក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ស្ត្រីដែលចង.កធ្វើអត្តឃាតនេះឈ្មោះ យ៉ែម ធឿន អាយុ ៦៥ ឆ្នាំ រស់នៅក្នុងភូមិខាងលើ ។ បើតាមការសាកសួរអ្នកជិតខាងគឺស្ត្រីរូបនេះគាត់កើតជំងឺប្រចាំកាយយូរឆ្នាំ គឺ ទាចទឹកតែគ្មានកូនចៅណាម្នាក់យកចិត្តទុកដាក់មើលថែរក្សាក៏ដាច់ចិត្តចងកធ្វើអត្តឃាតតែម្តង ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចប្រគល់សពឲ្យសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕