គ្រោះថ្នាក់​ទាំង​ព្រឹក ដោយសារ​រថយន្ត​ដឹក​ថ្ម បើក​បុក​យុវជន​ម្នាក់​ឲ្យ​ដេក​សន្លប់​លើ​ថ្នល់​

, , Leave a comment

​ខេត្តកណ្តាល ៖ យុវជន​ម្នា​ក់បាន​ដេក​សន្លប់​ស្តូកស្តឹង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ថ្ម​បើក​បុក ខណៈពេល​កំពុងបើក​ប​រ​ច្រាស់ទិស​គ្នា​ ។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ១០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៧-២៨ ស្ថិតក្នុង​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

 

​ជនរងគ្រោះ​ដែល​រងរបួស​បែកក្បាល​នោះ​មានឈ្មោះ ពៅ នៀង អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជនបង្ក​មានឈ្មោះ ទ្រី វណ្ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ។​

 

ប្រភព​ពី​​កន្លែង​កើត​ហេតុ​​បានឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0251 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ពី​ក្រុង​តាខ្មៅ​ឆ្ពោះទៅ​ខេត្តតាកែវ តែ​ពុំមាន​ដឹក​ថ្ម​នៅក្នុង​រថយន្ត​ទេ ។ លុះ​បើក​មកដល់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-២៨ រថយន្ត​ខាងលើ​បាន​បើក​ជ្រុល​ចូលទៅ​ឆ្វេង​ដៃ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា បើកបរ​ដោយ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1S-3538​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​និង​អ្នកបើកបរ​ប៉ើង​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវជាតិ រងរបួស​បែកក្បាល ដេក​សន្លប់​នឹង​កន្លែង​។​

ddd(4)

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ នៅ​មន្ទីរពេទ្យ​កាលម៉ែត ក្នុង​រាជធានី​ភ្នំពេញ ។ ចំណែក រថយន្ត​បង្កហេតុ​និង​អ្នកបើកបរ​ត្រូវបាន​នគរបាល​ធ្វើការ​ឃាត់ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published