ព្រឹក​ឡើង​សន្តិសុខ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម សមត្ថកិច្ច​សន្និដ្ឋាន​ជា​ករណី​ប្លន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់ ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម ដោយមាន​ក្រណាត់​គ្របពីលើ និង​មាន​ស្នាម​ឈាម ។​ ​ហេតុការណ៍ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ ២០១៣ នៅក្បែរ​របង​សិប្បកម្ម​កម្ទេច​ក្រណាត់​តុង​ស៊ី​ង ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

24-10-2013

​យោងតាម​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ស្រ៊ុន ប៊ុន​ថា​រ៉េត អាយុ​ជាង​២០​ឆ្នាំ ជា​សន្តិសុខ​សិប្បកម្ម​ខាងលើ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។​ ​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​ជា​ករណី​ប្លន់ ព្រោះ​ទីតាំង​សិប្បកម្ម​មាន​ស្នាម​កាត់​សោ និង​បាត់​ម៉ាស៊ីន​កាត់​កម្ទេច ក្រណាត់​៦​គ្រឿង ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស្មាស់​វី​មួយគ្រឿង​ក៏​បាត់​ផងដែរ​។​

 24-10-2013 (1)

​សមត្ថកិច្ច​កំពុង​ស្វះ​ស្វែងរក​វត្ថុតាង​នានា ដើម្បី​ជា​ពន្លឺ​នៃ​រឿង​ឃាតកម្ម​នេះ នឹង​អាច​ឈានទៅ​ចាប់​ជនដៃដល់​៕

 

Leave a Reply

(*) Required, Your email will not be published