ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាត នឹង​បន្ត​ឈរឈ្មោះ​ក្នុង​អាណត្តិ​ថ្មី​

, , Leave a comment

​ប្រទេស​ស៊ី​រី ៖ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ី​រី បា​សា អាល់ អាសាត បាន​និយាយថា រូបលោក​នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៤​ខាងមុខនេះ​។ លោក​បាន​ថ្លែង​ដូច្នោះ ក្នុងពេល​ត្រូវបាន​សម្ភាសន៍​ក្នុង​ទូរទស្សន៍​មួយ នៃ​ប្រទេស​លី​បង់ កាលពី​ថ្ងៃ​ចន្ទកន្លង​ទៅ​នេះ​ ។​

 

​លោក​អាសាត​បាន​បញ្ជាក់ថា គ្មាន​ឧបសគ្គ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី សម្រាប់​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ថ្មី ក្នុងប្រទេស​ស៊ី​រី ដែល​គ្រោង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៤​នោះឡើយ​។​

 

​គួរ​បញ្ជាក់ថា មាន​មនុស្ស​ជាង​១១​ម៉ឺន​នាក់​ហើយ​ដែល​ត្រូវបាន​សម្លាប់ ចាប់តាំងពី​មានការ​បះបោរ​ក្នុងប្រទេស​ស៊ី​រី កាលពី​ខែមីនា ឆ្នាំ​២០១១​មក​។ នេះ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​។ សហរដ្ឋអាមេរិក​និង​រុស្ស៊ី​គ្រោង​នឹង​ជួបគ្នា អំឡុង​សន្និសីទ​សន្តិភាព នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៣​នេះ ក្នុង​បំណង​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី​។​

sery

​ពាក់ព័ន្ធ​នឹង​ការប្រកាស​ឈរឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី របស់លោក​អាសាត លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ច​ន ឃឺ​រី បាន​អះអាងថា ប្រសិនបើ​លោក​អាសាត នៅតែ​បន្ត​ឈរឈ្មោះ​បែបនេះ សង្គ្រាមស៊ីវិល នៅ​ស៊ី​រី​មិនអាច​បញ្ចប់​បានទេ​៕

 

Leave a Reply

(*) Required, Your email will not be published