ប្រទេសបារាំង ៖ តារាហូលីវូដនាង ណាប៊ីលឡាបេណាទៀ (Nabilla Benattia) ដែលគេហៅនាងយ៉ាងសមញ្ញថា នាង Nabilla នោះកើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩២ នៅណាប៊ីល្លី ប្រទេសបារាំង ជិតព្រំប្រទល់់ដែនជាមួយស្វ៊ីស ដោយឪពុកនាងជាជនជាតិអាល់ហ្សេរី និងម្តាយនាងជាជនជាតិអ៊ីតាលី។ ឆ្នាំនេះនាងមានវ័យ ២១ ឆ្នាំ ហើយក៏ជាតារាហូលីវូដម្នាក់ដែរដោយបានធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីឡើងៗ តាមរយៈការបង្អួតដើមទ្រូង និងល្វែងលើដ៏ទាក់ទាញបស់នាងព្រមទាំងមានទំនាក់ទំនងពិសេសជាមួយបុរសសង្ហា Thomas Vergara តាំងពីខែមករា ដើម ឆ្នាំ២០១៣ មកម្ល៉េះ។
នាងណាប៊ីលឡា បានទទួលពានរង្វាន់ Miss Salon de l’Auto 2011 ហើយគណនីហ្វេសប៊ុករបស់នាង Nabilla Benattia មានអ្នកចុចចូលចិត្ត 456246 likes និងពិភាក្សាផ្តល់មតិចំនួន 17334 លើក នេះបើគិតត្រឹមថ្ងៃចន្ទ ទី២១ តុលា ២០១៣ នេះ។ ប៉ុន្តែពិធីការិនីទូរទស្សន៍បារាំងរូបនេះកាន់តែធ្វើឲ្យមនុស្សម្នា ភ្ញាក់ផ្អើលពេលនាង បង្ហើប បង្ហាញនូវល្វែងលើធ្វើឲ្យលេចចេញចុងសុដន់ នាអំឡុង ពេលសន្និសីទសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយមួយ ដែលធ្វើឡើងនៅ Musee NRJ នាទីក្រុងប៉ារីស កាលពីចុងខែមុននេះ។
ដោយសារតែតារាកូនកាត់ណាប៊ីលឡា ចូលចិត្តបង្ហាញភាពសិចស៊ីឬស្លៀកឈុតប៊ីគីនីបង្អួតគេឯងដូចនេះហើយ ទើបទស្សនិកជនដាក់រហស្សនាមថា នាងណាប៊ីលឡា ជាគីមកាដាសៀនបារាំង។ សូមមើលរូបសម្រស់នាងមើលតើពិតជាស្អាតសិចស៊ីដូចគេលើកឡើងឬទេ?៕