ប្រទេសអ៊ីតាលី ៖ ក្រុមមន្ត្រីបូរីវ៉ាទីកង់ឲ្យដឹងថា ពួកគេកំពុងតែប្រមែប្រមូលមេដាយខួបអនុស្សាវរីយ៍ឆ្នាំដំបូងដែលអធិរាជ Francis ឡើងសោយរាជ្យចំនួន ៦០០០ អាស្រ័យដោយព្រះនាម>
របស់ព្រះយ៉េស៊ូ ត្រូវបានបោះពុម្ពខុសអក្ខរាវិរុទ្ធ ។
បន្ទាប់ពីមេដាយអនុស្សាវរីយ៍ខាងលើត្រូវបានដាក់តាំងបង្ហាញ ពេលនោះមនុស្សមួយចំនួនបានសម្លឹងឃើញពាក្យ “ Jesus ” ដែលគេចម្លាក់ព័ទ្ធជុំវិញរបស់មេដាយ ត្រូវបានឆ្លាក់ក្លាយជាពាក្យ “Lesus” ។ ទោះយ៉ាងនេះក្តីមានមេដៃតិចបំផុត ៤ គ្រឿង ត្រូវបានគេទិញយកទៅបាត់ ។ ពួកអ្នកជំនាញការជឿថា តម្លៃរបស់មេដៃដែលបានលក់នេះ នឹងកើនឡើងភ្លាមដោយសារលក្ខណៈពុំមាន “គូប្រដូច” របស់វា ។
មន្ទីរចាក់ពុម្ពលុយរបស់ទីក្រុងរ៉ូមាំង នៃរដ្ឋអ៊ីតាលី បានផលិតមេដាយខាងលើ ធ្វើពីមាស ប្រាក់ និងស្ពាន់ ដែលផ្ទៃម្ខាងជាព្រះភ័ក្ត្ររបស់ព្រះយ៉េស៊ូ ដែលជាស្ថាបនិក គ្រិស្ទសាសនា ៕