ពូជ​ស្វា​កម្រ​ដែលមាន​មាឌតូច​បំផុត ប្រទះឃើញ​តំបន់​ព្រៃស្ដុក​អា​ម៉ា​ហ្សូ​ន (video inside)

, , Leave a comment

​ពូជ​សត្វ​ស្វា​ដ៏​តូច​បំផុត​ក្នុង​លោក​ដែលមាន​ឈ្មោះថា Pygmy Marmoset មាន​ទម្ងន់​តែ​១​ខាំ និង​សម្បូរ​រស់នៅ​តែ​តំបន់​ព្រៃស្ដុក​អា​ម៉ា​ហ្សូ​ន នៅ​ទ្វី​ប​អា​មេ​រិ​ក​​ខាងត្បូង​ប៉ុណ្ណោះ​។ វា​មាន​កម្ពស់​ជា​មធ្យម​ត្រឹមតែ​១៥​សង់ទីម៉ែត្រ ពោលគឺ​ប្រវែង​ខ្លី​ស្មើនឹង​ម្រាមដៃ​របស់​មនុស្ស​។

​ជាមួយនឹង​កន្ទុយ​វែង និង​ក្រញាំ​ក្រចក​មុត​ស្រួច ពពួក​ស្វា​តូច​បំផុត​ក្នុង​លោក​នេះ​ជំនាញ​ខាង​ឡើងដើមឈើ លោត​ពី​មែក​មួយ​ទៅ​មែក​មួយ​។ រីឯ​ទម្ងន់​ដ៏​ស្រាល​របស់​វា អនុគ្រោះ​ដល់​ការ​ឡើងដល់​ចុងឈើ ដែល​គ្មាន​សត្វ​ស្វា​ណា​អាច​ឡើង​ទៅដល់​ទៀតផង​។ កាន់តែ​ពិសេស​ទៅទៀត ក្បាល​របស់​វា​បង្វិល​បាន​១៨០​ដឺ​ក្រេ​ដែល​អំណោយផល​ដល់​ការមើល​បរិស្ថាន​ជុំវិញ​។​

monkeys (1)

វា​ស៊ី​ជ័រ​សម្បកឈើ​ជា​អាហារ​។ ជួនកាល​វា​ខាំ​ស៊ី​មេអំបៅ សត្វល្អិត ក៏ដូចជា​ផ្លែឈើ និង​លម្អងផ្កា​នានា​ដែរ​។​ ពូជ​ស្វា​ដ៏​តូច​នេះ​ត្រូវបាន​មនុស្ស​ជាច្រើន​និយម​ចិញ្ចឹម ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន ព្រោះ​កូន​ស្វា​ពូជ​នេះ​ងាយ​នឹង​ស្លាប់​ណាស់​ពេល​វា​ត្រូវបាន​គេ​ពង្រាត់​ពី​ម្ដាយ​។ ម្យ៉ាង​កូន​ស្វា​នេះ​ត្រូវការ​បំបៅ​ជា​រៀងរាល់​១​ទៅ​២​ម៉ោង​ម្ដង​។ ប្រសិនបើ​វា​មិន​សប្បាយចិត្ត វា​អាច​ក្រចៅ​មុខ​ម្ចាស់​វា ឬក៏​បាញ់​អាចម៍​ដាក់​ទៀតផង​៕

 monkeys (2) monkeys (3)

 

 

Leave a Reply

(*) Required, Your email will not be published