ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​ឆក់​ស្លាប់​ខ្លួនឯង​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​រូបគេ​និង​មិ​ត្ដ​ភក្ដិ​ម្នាក់ទៀត​ត​ខ្សែភ្លើង​ឆក់​ត្រី ហើយ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​កាល ពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅ​នឹង​ផ្ទះ​ឋិត​ក្នុង​ក្រុម​២ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

IMG_6339

​ជនរងគ្រោះ​មានឈ្មោះ ស៊ង វាសនា ហៅ ប៉ាយ អាយុ​២០​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ។​

 IMG_6348

​ក្រុមគ្រួសារ​ជន រងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិ​ត្ដ​ភក្ដិ​ម្នាក់ទៀត​បាន​ត​ខ្សែភ្លើង​ដើម្បី​ឆក់ ត្រី មិនដឹង​ជាមាន​ហេតុអ្វី​ទើប​ភ្លាត់ស្នៀត​ឆក់​ចំ​ទ្រូង​ខ្លួនឯង​ស្លាប់ ភ្លាមៗ ។ បច្ចុប្បន្ន​សមត្ថកិច្ច​មូល​ដ្ឋា​ន​កំពុង​ធ្វើ​កោសល្យវិច័យ ៕

 

Leave a Reply

(*) Required, Your email will not be published