រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ បានបើកការជួសជុលផ្លូវភ្នំពេញ-ហាណូយនិងផ្លូវណតប្រ៊ីដស្ថិតនៅសង្កាត់ទឹកថ្លាដែលរងការខូចខាត ដើម្បីពង្រឹងចរាចរងាយស្រួលឡើងវិញពោលគឺដើម្បីឆ្លើយតបនិងសំនូមពរប្រជាពលរដ្ធដែលពិបាកធ្វើចរាចរនិងឆ្លងតាមមតិណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្រោមការជំនួយពីសម្បុរសជននានានោះផងដែរ។
លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានឲ្យដឹងថាផ្លូវណតប្រ៊ីដ និងផ្លូវភ្នំពេញ-ហាណូយ បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងបង្កការកកស្ទះថែមទៀតផងនោះនិងឆ្លងតាមមតិណែនាំរបស់អភិបាលរាជធានីភ្នំពេញផងនោះ អាជ្ញាធរ ខណ្ឌសែនសុខនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ បានបើកជួសជុលផ្លូវភ្នំពេញ-ហាណូយ និងផ្លូវណតប្រ៊ីដស្ថិតនៅសង្កាត់ទឹកថ្លា ដោយប្រើគ្រឿងចក្រឈូសឆាយកន្លែងជង្ហុកនិងចាក់គ្រួសនិងដីបង្ហាប់ ដើម្បីឲ្យរាបស្មើ។លោកបន្តថាក្រោយពីប្រើគ្រឿងចក្រឈូសឆាយកន្លែងជង្ហុកនិងចាក់គ្រួសនិងដីបង្ហាប់ ដើម្បីឲ្យរាបស្មើនិងចាក់បេទីមថែមទៀតជាក្រោយ។ចំពោះថវិកាជួសជួលខាងលើនេះបានមកសម្បុរសជនក្រោយពីការអំពាវនាវរបស់អាជ្ញាធរខណ្នសែនសុខ។
លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌសែនសុខ បានឱ្យដឹងថា ដោយមើលឃើញពីការទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ២ខ្សែខាងលើ នេះ បន្ទាប់ពីមានការរងការខូចខាតដោយដោយជំនន់ទឹកភ្លៀង លោក លី សាវេត អភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងឈូសឆាយជួសជុល ដើម្បី ឱ្យពួកគាត់ងាយស្រួលធ្វើដំណើរ ៕