ស្លាប់​ម្នាក់ និង​របួស​ជាច្រើន​នាក់ បណ្តាលមកពី​រថយន្ដ​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុនី​បើក​លឿន ដូច​ហោះ​បណ្ដាល​ឱ្យដាច់​កង់​ក្រោយ​ហើយ​ក្រឡាប់​ធ្លាក់ចូល​ស្រែ

, , Leave a comment

​ខេត្ដ​ពោធិ៍សាត់ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដឹក​ទៅ​សង្គ្រោះ ខណៈដែល​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុនី​បើក​លឿន ដូច​ហោះ​បណ្ដាល​ឱ្យដាច់​កង់​ក្រោយ ហើយ​ក្រឡាប់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច គីឡូម៉ែត្រ​លេខ​១៣៩ ស្ថិតក្នុង​ភូមិ​ផ្គោ​ល តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ។​

156 (2)

​ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ មានឈ្មោះ ស្រី លី​ស ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ខេត្ដ​ព្រៃវែង ។ ជន​រង​ដែល​របួសធ្ងន់​មានឈ្មោះ អួន ណែម ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅក្នុង​ខេត្ដ​ឧត្ដរមានជ័យ ។ ចំណែក​អ្នករបួសធ្ងន់​ស្រាល​ជាច្រើន​នាក់​មិនត្រូវ បាន​ស្គាល់​អត្ដ​សញ្ញាណ​នោះទេ គ្រា​ដែល អ្នកស្រុក​បាន​ជួយ​ដឹកបញ្ជូន​ទៅកាន់ មណ្ឌល​សុខភាព​ស្រុក​ផង និង​គ្លីនិក​ឯកជន​ផង ព្រមទាំង​សាច់ញាតិ​យកទៅ​កាន់ កន្លែង​ព្យាបាល​ផ្សេងៗ​ផង ។​

156

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តាម​សាក្សី​នៅ​ជុំវិញ​ក​ន្លែ​ត​កើតហេតុ​បាន​អះអាងថា មុនពេល​កើតហេតុ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុនី​ស្លាក​លេខ​ភ្នំពេញ 3B-1557 ពណ៌​ស លាយ​ខៀវ បានធ្វើ​ដំណើរ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​មក ដល់​ចំណុចកើតហេតុ​រថយន្ដ​ក៏បាន​ដាច់​កង​ក្រោយ​ផ្នែក​ខាងឆ្វេង គ្រា​ដែល​ល្បឿន រថយន្ដ​លឿន​ផង​នោះ​បណ្ដាលឱ្យ​រេ​ចង្កូត​ពេញ​ផ្លូវ រួច​ក៏​ក្រឡាប់​ចូលក្នុង​ស្រែ​ខាង ស្ដាំ​ដៃ​តែម្ដង ។

  156 (1)

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែង ដោយ​ជួយសង្គ្រោះ​បឋម និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​នោះ និង​គ្លីនិក​ឯកជន​។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ ។ ហើយ​រថយន្ត​បង្ក​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published