នាយរង​ការិយាល័យ​ចរាចរណ៍​ខេត្តសៀមរាប វណ្ណ វីរៈ ប្រើ​សក្តិ​បួន​លើ​ស្មា ពង្រឹង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ពេញ​ខេត្តសៀមរាប​

, , Leave a comment

​ខេត្តសៀមរាប ៖ ជា​យូរណាស់​មកហើយ​ដែល​លោក វណ្ណ វីរៈ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប កំពុង​ទទួលរង​នូវ​ការរិះគន់​ដោយ​ចំៗ ពី​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត ក៏​ដូច​អង្គការ​សង្គម​ស៊ីវិល​ថា បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាងសកម្ម​បំផុត​ផ្គើន​ទៅនឹង​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​អនុសាសន៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ដែល​បាន​ថ្លែង​កាលពី​ថ្មីៗ​កន្លងទៅ​។ លោក វណ្ណ វីរៈ បាន​រកស៊ី​ជំនួញ​នូវ​បទល្មើស​ព្រៃ​នេះ​រាប់សិប​ឆ្នាំ​មកហើយ​មិន​ត្រូវបាន​ថ្នាក់លើ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​ធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យថា ថ្នាក់លើ​បានទទួល​ផល​ប្រ​យោ​ជ៍​ពី​ឈ្មួញ​រូបនេះ​ទើប​គ្នាន​ចំណាត់ការ​។

 

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ វណ្ណ វីរៈ ពាក់​ស្បែក​ជា​នគរបាល​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន មក​ខេត្តសៀមរាប តាមផ្លូវ​លេខ​៦៧​ដោយ​ឆ្លងកាត់​ប៉ុស្តិ៍​សមត្ថកិច្ច​ជាច្រើន​ប៉ុន្តែ​មិនមាន​មន្ត្រី​ណា​ចេញមុខ​បង្ក្រាប​នោះឡើយ​ដោយសារតែ​ជាម​ន្ត្រី​មានអំណាច​មួយរូប​នៅ​ក្រុង​សៀមរាប​ដែរ​។ សេចក្ដីរាយការណ៍​បន្ត​ថា នគរបាល​ចរាចរណ៍​ដែល​រកស៊ី​បទល្មើស​ព្រៃឈើ​នេះ​គេ​អាច​ចាត់ទុកបាន​ថា​ឈ្មួញ​រូបនេះ​មិន​កោត​ខ្លាចញញើត​ថ្នាក់លើ​ដក​មុខដំណែង ឬ​ដាក់​ទោសពិន័យ​តាមច្បាប់​នគរបាលជាតិ​នោះឡើយ​ដោយសារតែ លោក វណ្ណ វីរៈ ម្នាក់នេះ​មាន​លុយកាក់​គ្រប់គ្រាន់​ក្នុងការ​ទប់​តំណែង​របស់គេ​នៅពេលណា​ថ្នក់​លើ​បម្រុង​ដក ឬ​បញ្ឈ​ជើង​ខ្លួនគេ​នោះ​។ តាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ដែល​រកស៊ី​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ឈ្មួញ​ទុច្ចរិត​រូបនេះ​មិនមែន​ខ្លាំង ឬ​មានអំណាច​បុណ្យស័ក្តិ ដើម្បី​កម្លាច​សមត្ថកិច្ច​អ្វី​ទេ​គឺ​គេ​បាន​ប្រើ​ទឹក​លុយ​ទិញ​ទឹកចិត្ត​មន្ត្រី​ពាក់ព័ន្ធ​បង្ក្រាប​អស់ហើយ​ទើប​មិនមាន​ន​ណា​ហ៊ាន​ប៉ះពាល់​។​

DSC02918

​តាម​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា​ឈ្មួញ​ឈើ​ស្លែ​កាន់​វីរៈ បាន​ប្រើប្រាស់​នូវ​រថយន្ត​មួយ​បាំង​កន្លះ​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​បាត់ដំបង ២​អា​៨១០៦ បាន​ដឹកឈើ​ប្រណីតៗ មកពី​តំបន់​ខាងលើ​យកមក​លក់​ឲ្យ​សិប្បកម្ម​មួយកន្លែង​នៅ​ភូមិ​ជន្លង់​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​បាន​បើកទ្វារ​ទិញ​ឈើ​ដោយ​ចំហរ​។ លោក វណ្ណ វីរៈ មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​រង​នូវ​ការចោទប្រកាន់ថា រកស៊ី​បទល្មើស​ព្រៃឈើ​ដ៏​សកម្ម​នេះ​មិនអាច​ស្វែងរក​ការបំភ្លឺ​បានទេ​ដោយ​មិនមាន​លេខ​ទូរស័ព្ទ​។ លោក ឡឹង សុខា មន្ត្រីរដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ឲ្យ​ដឹ​ថា លោក​មិន​បានដឹង​ទេ​ព្រោះ​គេ​មិនដែល​ប្រាប់​។ លោក ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ ព្រោះ​ជាការ​ងារ​ឯកជន​រប​ស់​គេ​ហើយក៏​ជា​អាជីព​របស់គេ​ដែរ​៕

 

Leave a Reply

(*) Required, Your email will not be published