ឃើញ​គេ​កំពុង​ឈរ​ទិញ​កាហ្វេ បែកគំនិត​ប្លន់ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ៣ នាក់​ក្នុងចំណោម​បក្ខពួក ៤ នាក់ ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់ចាប់ ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បានសម្រេច​ហើយ​ជិះ​គេចខ្លួន ។​ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​មុខផ្ទះ​១០Eo ផ្លូវ​លេខ​៩០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​១-​ចិត្ត វាសនា ហៅ​ចក់ អាយុ ២២ ឆ្នាំ ជា​កម្មករសំណង់ ២- ឈ្មោះ​ផាន់ ពិសិដ្ឋ ហៅ​ស្តាំ អាយុ​២៥​ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​៣-​ឈ្មោះ​អ៊ិន រិទ្ធី ហៅ​អូន អាយុ​៣៤​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​ជនរងគ្រោះ​ឈ្មោះ​សុខ លាភ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

 

​តាម​ប្រភពព័ត៌មាន​ដដែល​បាន​បន្ថែម​ឱ្យដឹងទៀតថា កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២២ តុលា ២០១៣ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​រត់​ម៉ូតូឌុប លុះ​មកដល់​មុខ​ភោជនីយដ្ឋាន​ទន្លេសាប វិថី​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ក៏​ឈប់​ម៉ូតូ ដើម្បី​ទិញ​កាហ្វេ​ផឹក ។ ពេលដែល​កំពុង​ឈរ​ទិញ​កាហ្វេ​នោះ ស្រាប់​តែមាន​បុរស​៤​នាក់​ប្រដាប់​ដោយ​កាំបិត និង​ដំបង​ស្រែក​គំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ​១០០ កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខក​.២០៦៣​ភព​១ ក្រោយពី​ជនរងគ្រោះ​ភ័យខ្លាច ហើយ​ព្យាយាម​រត់​ចូលក្នុង​ភោជនីយដ្ឋាន​ទន្លេសាប ។ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​រួចមក​ជនរងគ្រោះ​បាន​រាយការណ៍​សមត្ថកិច្ច​ដែល​ចុះ​ល្បាត​ឲ្យ​ជួយ​អន្តរាគមន៍​។​

3+jao

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី ត្រូវបាន​សមត្ថកិច្ច​សួរនាំ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published