រាជធានីភ្នំពេញ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសម្រួលការកកស្ទះចរាចណ៍ សាលារាជធានីភ្នំពេញ បានចេញសេចកី្តជូនដំណឹងអំពីស្ថានភាពភូមិសាស្ត្រមួយចំនួន ដែលក្រុមបាតុករត្រូវធ្វើដំណើរឆ្លងកាត់ ។
តាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៣ ខែតុលា នេះ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៤ និង៣០នាទីរសៀល ក្បួនបាតុករនឹងត្រូវឆ្លងកាត់ផ្លូវលេខ៥១ និងផ្លូវលេខ៣០២។
ចំណែកនៅថ្ងៃទី២៤ ខែតុលា ស្អែក ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១០ និង៣០នាទីព្រឹក ក្បួនបាតុករនឹងត្រូវឆ្លងកាត់ផ្លូវលេខ៦១ ផ្លូវ៤៧ និងផ្លូវលេខ៧៦។
ដោយឡែកនៅថ្ងៃទី២៥ ខែតុលា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ក្បួនបាតុករនឹងត្រូវឆ្លងកាត់ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ ផ្លូវសុធារស មហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស និងផ្លូវក្រមួនស៕