ដោយសារ​រូបភាព​ស្លៀក​ប៊ី​គី​នី​ដ៏​សិច​ស៊ី​ប៉ុន្មាន​ស្លឹក​ជាដើម​ចម​នៃ​ភាព​អត់​ការងារ​ធ្វើ​

, , Leave a comment

 ​សហរដ្ឋអាមេរិក​ ៖ យោងតាម​គេហទំព័រ latinospost បាន​ឲ្យ​ដឹងថា គ្រូបង្រៀន​នៅក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​ម្នាក់​ត្រូវ​បញ្ឈប់​ពី​ការងារ ដោ​យ​សារ​នាង​បង្ហោះ​រូប​ស្លៀក​ប៊ី​គី​នី​របស់​នាង​។ អតីត​គ្រូបង្រៀន​រូបនេះ​មានឈ្មោះ Olivia Sprauer អាយុ ២៦​ឆ្នាំ ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​វិទ្យាល័យ Martin County ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ​។ Sprauer បាន​និយាយថា នាង​បាន​បាត់បង់​ការងារ​បន្ទាប់​ពី​រូបថត​ស្លៀក​ប៊ី​គី​នី​ដែល​នាង​បង្ហោះ​តាំងពី​កាលពីដើម​ខែកុម្ភៈ​ត្រូវ​ថ្នាក់ដឹកនាំ​សាលា​ប្រទះឃើញ​កាលពី​ថ្ងៃទី ២៩ ខែ មេសា កន្លងទៅ​។​

teacher (2)

​អតីត​គ្រូបង្រៀន​រូបនេះ​បានបញ្ជាក់​ទៀតថា នាង​គឺជា​តារា​ម៉ូ​ដែល​ម្នាក់​ដែលមាន​ឈ្មោះ ថា Victoria James​។ នាង​បានដឹងថា នាង​នឹង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៅពេលដែល​នាង​សម្រេចចិត្ត​បង្ហោះ​រូប​បែបនេះ ប៉ុន្តែ​នាង​នៅតែ​ចង់​បង្ហោះ​រូបនោះ​៕

teacher (1)  teacher (3) teacher (4) teacher (5) teacher (6) teacher (7)

 

Leave a Reply

(*) Required, Your email will not be published