បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ដោយ​ដុត​ខ្លួន ដើម្បី​ប្រមូល​មូលនិធិ​មនុស្សធម៌ (video inside)

, , Leave a comment

សហរដ្ឋអាមេរិក ៖ មនុស្ស​២១​នាក់​នៅ​រដ្ឋ​អូ​ហា​យ៉ូ ​នៃ​សហរដ្ឋ​អា​មេ​រិ​ក​ បា​​​ន​​ដុ​ត​ខ្លួនឯ​ង​ក្នុង​​រ​យៈ​ពេល​​​ ៣២​ វិនា​ទី ដើ​ម្បី​​បង្កើត​​ឯ​តទគ្គ​កម្ម​ពិភពលោក និង​ប្រមូល​មូលនិធិ​ដើម្បី​មនុស្សធម៌ ។អ្នក​ដែល​រៀបចំ​ជំរុញឱ្យមាន​កម្មវិធី​ដ៏​រន្ធត់​ខាងលើ​កើតឡើង គឺ​តារាភាពយន្ដ​ដ៏​ល្បីល្បាញ​មួយរូប​ឈ្មោះ Ted B​a​t​c​h​e​lor ។ ព្រឹ​ត្ដិ​ការណ៍​ខាងលើ​បានធ្វើ ឡើង​នៅ​តំបន់ ឆា​គ្រី​ន​ហ្វូ​ល ជាយក្រុង​ក្លែ​វើ​ឡែ​ន ។

​អ្នក ស្ម័គ្រចិត្ដ​ដុត​ខ្លួន​ដែល​គេ​ហៅថា “​ភ្លើង​គុ​ហ៍រ​ស់​” បាន​ស្លៀក​ឯកសណ្ឋាន​ទប់ទល់​ភ្លើង​កម្ដៅ​មុនពេល​ដុត​ខ្លួនឯង​។ ក្រុម​ស្ម័គ្រចិត្ដ​បាន​ចាក់​ប្រេង​ពីលើ​រួច​ដុត​ក្នុង​រយៈពេល​៣២​វិនាទី រួច​បាញ់​ពន្លត់​វិញ ។ អ្នក​ដែល​ស្ម័គ្រចិត្ដ​ដុត​ខ្លួន​នោះ បានឱ្យដឹងថា ពួកគាត់​មិនមាន​អារម្មណ៍ អ្វី​ខុស​ប្រក្រតី​នោះឡើយ ចំណែក​អ្នក ខ្លះទៀត​មាន​អារម្មណ៍​ថា​ក្ដៅៗ​ផងដែរ​។

fire (1)

​កម្មវិធី ដុត​ខ្លួន​រៃអង្គាស​នោះ​មានការ​ចូលរួម​ទស្សនា​ប្រមាណ​១៥.០០០​នាក់ ដើម្បី​រៃអង្គាស​ជួយ​ដល់​ជនក្រីក្រ​នៅ អាហ្វ្រិក​ខាងត្បូង ។ កម្លាំង​ទប់ទល់​ហេតុ ការណ៍​មាន​អាសន្ន​នៅ​ទីក្រុង​ក្លែ​វើ​ឡែ​ន បាន​ត្រៀមលក្ខណៈ​ទប់ទល់​ហេតុការណ៍ អាក្រក់​ដែល​អាច​កើតឡើង ពេល​កម្មវិធី ដុត​ខ្លួន​ចាប់ផ្ដើម​។ តំណាង​ក្រុម​Guinness ក៏មាន​វត្ដ​មាននៅ​ទីនោះ បញ្ជាក់​ការពិត ដើម្បី​កត់ត្រា​ចូល​សៀវភៅ Guinness ៕

 

 fire (2)

 

Leave a Reply

(*) Required, Your email will not be published