រូងភ្នំ​ទឹកកក​លើទឹក​ដែល​មិន​គួរឱ្យ​ជឿ​នៅ​ប្រទេស​រុស្ស៊ី

, , Leave a comment

​ប្រទេស​រុស្ស៊ី ៖ នេះ​ជា​រូងភ្នំ​ទឹកកក​ដែល​មិនគួរ​ឲ្យ ជឿ​ដែល​គេ​បាន​រកឃើញ​នៅ​ឧបទ្វីប Kamchatka Peninsula នៃ​ប្រទេស រុស្ស៊ី​។ វា​ជា​រូង​ក្រោម​ដី​ដែលមាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​នឹង​ជា​ផ្លូវទឹក​ហូរ ដែល​មិនគួរ​ឲ្យ​ជឿ បង្កើតឡើង​ដោយ​ទឹក​ក្តៅ​នា​និ​ទាឃ​រដូវ ដែល​ហូរ​ក្រោម​គំនរ​ទឹកកក លើ​ចង្កេះ ភ្នំភ្លើង Mutnovsky ។ ដោយសារតែ​ផែន​ទឹកកក​នៅលើ​ភ្នំភ្លើង Kamchatka ត្រូវបាន​រំលាយ​ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បណ្តាល​ឲ្យ​ផែន​ទឹកកក​មានការ​ខូចខាត និង​ស្តើង​ទៅៗ ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺព្រះអាទិត្យ​ចូលទៅក្នុង​រូង​ទឹកកក​នេះ​បាន និង​បង្កើតជា​ពណ៌​ផ្សេងៗ​នៅលើ​ផែន​ទឹកកក​។​
 
 

​ឧបទ្វីប Kamchatka ស្ថិតនៅ​ទិសខាងកើត​នៃ ប្រទេស​រុស្ស៊ី​។  ទីនេះ​ជា​តំបន់​មួយ​ដែលមាន​ទេសភាព​ស្រស់ស្អាត ជាមួយនិង​ធម្មជាតិ​មានដូចជា ភ្នំភ្លើង បឹង ទី​ហោ​ស្ថាន​ទន្លេ និង​ជួរ​មាត់សមុទ្រ​ដ៏​អស្ចារ្យ​។ ឧបទ្វីប​នេះ​ត្រូវបាន​រុករក​ឃើញ​ក្នុងពេល​ថ្មីៗ​នេះ តាមរយៈ​សំណល់​ដែល​បន្សល់ទុក​ពី​ជនបរទេស រហូតដល់​ទសវត្ស​ឆ្នាំ 1990 ។ ពួក​អ្នកស្រាវជ្រាវ​ដែល​មិន​គិតពី​កម្រៃ បាន​រក្សា​អ្វីៗ​ដែល​នៅលើ​ឧបទ្វីប​នេះ និង​ពពួក​ភូតគាម​ដែល​ដុះ​ក្នុង​តំបន់​នេះ ដែលជា​មូលហេតុ​ដ៏​ចម្បង​ផងដែរ​៕

03 (5) 03 (7) 03 (6) 03 (1) 03 (2) 03 (3) 03 (4)

 

Leave a Reply

(*) Required, Your email will not be published