ចោរ​គ្មាន​ជំនាញ លួច​ម៉ូតូ​ទាំង​កណ្តាល​ថ្ងៃ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ ចោរ​គ្មាន​ជំនាញ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្ទាក់ចាប់ ខណៈដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​កសិករ​ម្នាក់​ដែល​ចត​ទុក​លើ​ភ្លឺស្រែ​ក្បែរ​ផ្លូវលំ ។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង​១០​ព្រឹក ស្ថិតនៅ​ភូមិ​ថ្មី ឃុំ ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្ដ​ស្វាយរៀង ។​

dsc01657

​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ឈ្មោះ មាស សា​នឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ  ហើយ​ម្ចាស់​ម៉ូតូ​ដែល​បាត់​ម៉ូតូ​នោះ​មានឈ្មោះ ខាត់ រ៉េ​ន ភេទ ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ម៉ូតូ​ដែល​សមត្ថកិច្ច​នគរបាល​ដកហូត​មកវិញ​នោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ ២០០៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ។

 

​ប្រភពពី​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូប​គរ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​មក​ឈប់​នៅ​នឹង​ចិញ្ចើម​ផ្លូវលំ​រួច​ក៏​ចុះ​ក្នុង​ស្រែ​ដើម្បី​ជួស​សន្ទូង​ដែល​ខូច​ឡើងវិញ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក្រឡេកមើល​ម៉ូតូ​មិន ឃើញ​ក៏​ប្ដឹង​សមត្ថកិច្ច​ឱ្យជួយ​ស្រាវជ្រាវ និង​អន្ដរាគមន៍ ។​

 

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​នគរបាល​មូលដ្ឋាន​ក៏​ទំនាក់ទំនង​តាម​គោលដៅ និង​ភិន ភាគ​ម៉ូតូ ហើយក៏​ប្រទះឃើញ​ជនសង្ស័យ ម្នាក់​កំពុង​ជិះ​ម៉ូតូ​ជនរងគ្រោះ​ឃាត់​យកមក​សួរនាំ​តែម្តង ៕

 

Leave a Reply

(*) Required, Your email will not be published