ស្លាប់​មួយ របួស​ពីរ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​រថយន្ត និង​ម៉ូតូ​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាល​មក​ម៉ូតូ និង​រថយន្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១៥ នាទី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧០A ស្ថិតក្នុង​ភូមិ​រកា​កោង ឃុំ​រកា កោង​ទី​១ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់ ជីវិត​នោះ​ឈ្មោះ ពៅ រដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-2293 និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ សេង ដា​រ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំងពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ល្វា​ក្រោម ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្ដ​កំពង់ចាម ។ ឯ​ជនរងគ្រោះ​ដែល​រងរបួស​ស្រាល​នោះ​ឈ្មោះ បាន ប៊ុន​ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទី​លំ នៅក្នុង​ភូមិ​ល្វា​ក្រោម ឃុំ​ស្ដៅ ស្រុក​កង មាស ខេត្ដ​កំពង់ចាម ជា​អ្នកបើកបរ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​1D-6603 ។​ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-9804 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដ សញ្ញាណ ក្រោយពី​កើតហេតុ​បាន​គេចខ្លួនបាត់​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ដថា នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​ម៉ូតូ ២​គ្រឿង​ខាងលើ​ជិះ​លើផ្លូវ​ជាតិ​លេខ​៧០A ទន្ទឹមគ្នា​ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ បើក​ដល់​ចំណុចកើតហេតុ​ម៉ូតូ​ទាំង​២ គ្រឿង​បាន​បើក​ជែង​រថយន្ដ​មួយគ្រឿង ដែល​កំពុង​បើកបរ​នៅខាងមុខ ។ នៅ​គ្រា ដែល​ម៉ូតូ​ទាំង ២ គ្រឿង​បើក​វ៉ា​រថយន្ដ​នៅខាងមុខ​ជិត​ផុត​ទៅហើយនោះ​ក៏​ស្រាប់ តែ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​បើក​ប៉ះ​ដៃចង្កូត​គ្នា​ធ្វើឱ្យ​រេ​ចង្កូត​ទៅ ឆ្វេង​ដៃ​បុក​ជាមួយ រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដែល​កំពុង បើកបរ​ច្រាសទិស​គ្នា​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្មាស់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង កើតហេតុ ខណៈដែល​អ្នករួមដំណើ​រ ជាមួយ​រងរបួស​ធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម​រងរបួស​ស្រាល ។​

22-10-2013

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែង​កើត ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ជនរងគ្រោះ​ដែល​របួសធ្ងន់ និង​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាប់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ទីក្រុង​ភ្នំពេញ ហើយ​សព​ជនរងគ្រោះ​សមត្ថកិច្ច​រង់ចាំ​គ្រួសារ​មក​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Leave a Reply

(*) Required, Your email will not be published