អត់លុយ​ទិញ​បាយ​ពេលព្រឹក នឹកឃើញ​គំនិត​ឆក់​ប្លន់ ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង (video inside)

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចោរឆក់​ពីរ​នាក់​ទទួល​រងរបួស​យ៉ាងដំណំ ពេល​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​បុក​និង​វាយ​ទ្រោម​ខ្លួន ខណៈ​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​២​នាក់​កំពុង​ជិះ​ម៉ូតូ​បានសម្រេច ហើយ​ព្យាយាម​រត់គេចខ្លួន ។ ហេតុការណ៍​សាមគ្គី​វា​ចាប់ចោរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​២២ តុលា ២០១៣ នៅតាម​ផ្លូវ​១៨២​កែង​ផ្លូវ​២២៣ ខាងលិច​ផ្សារ​ដេប៉ូ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ ១-​ឈ្មោះ ជូ សត្យា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ស្នាក់​នៅផ្ទះ​លេខ​៣Q ផ្លូវ​២៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​២-​ឈ្មោះ ពៅ ភ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AZ-3202 ធ្វើ​សកម្មភាព​។​

159

​ក្រោយ​ពេលដែល​ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​ហើយ​ទើប ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​នាំទៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត ៕

 

 

Leave a Reply

(*) Required, Your email will not be published