ចេញពី​ធ្វើការ​ត្រូវ​ក្រុមចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ ភ្ជង់​ប្លន់​យក​ម៉ូតូ ខណៈដែល​រូបគេ​បាន​ចេញពី​ធ្វើការ​ថែម​ម៉ោង សំដៅទៅ​ផ្ទះ ។ ហេតុការណ៍ ភ្ជង់​ប្លន់​យក​ម៉ូតូ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១៥ នាទី​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅ​តាមផ្លូវ​លេខ​២០១១ មុខ​សាលា​មុំ ក្នុងភូមិ​ត្រពាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុមចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​នោះ​មានឈ្មោះ យ៉ាង សុខ​រ៉ា  អាយុ ២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​ឈិន​តិច មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

159

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​ទើបនឹង​ចេញពី​ធ្វើការ​ថែម​ម៉ោង​នៅវេលា​ម៉ោង ៧ និង​៣០​នាទី​យប់ រួចហើយ​បាន​ជិះ​ម៉ូតូ​ដើរលេង​មួយ​ជុំ​ត្រឡប់​មកដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ ២ នាក់​ជិះ​ម៉ូតូ​ធុន​ធំ​ជិះ​អែប​តាម​ក្រោយ ហើយ​បាន​ជិះ​ទៅ​កាក់​ពី​ខាងមុខ​ស្របពេលនោះ ជនសង្ស័យ​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​បាន​ចុះមក​ដក​កាំភ្លើងខ្លី​មួយ ដើម​មិន​ចាំ​ម៉ាក​ភ្ជង់​ទៅលើ​ម្ចាស់​ម៉ូតូ​ប្លន់​យក​ម៉ូតូ​សេ​១០០ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD 8287 មួយគ្រឿង ជិះ​គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ។​ ​បច្ចុប្បន្ន​ជនរងគ្រោះ​បានដាក់​ពាក​បណ្តឹង​នៅ​អធិការដ្ឋាន ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​៕

 

Leave a Reply

(*) Required, Your email will not be published