ឡាន​ដឹកឈើ​ខុសច្បាប់​ នៅ​សៀមរាប ​ប៉ូលីស​សេដ្ឋកិច្ច​ខំ​ចាប់​ ឯមេព្រៃ​ខំ​ដោះលែង​ពិតជា​អស្ចារ្យ​

, , Leave a comment

​ខេត្តសៀមរាប ​៖ ​រថយន្ត​កូរ៉េ​៥​តោន​១​គ្រឿង​ដឹកឈើ​ល្មើសច្បាប់​ត្រូវបាន​កម្លាំង​កា​រិ​យា​ប៉ូលិស​សេដ្ឋកិច្ច​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​និង​ប្រគល់​ឲ្យ​ ជំ​នា​ញ​​មេព្រៃ​សៀមរាប ​ទាំងយប់​តែ​ត្រូវបាន​មេព្រៃ​ដោះលែង​ទៅវិញ​ទាំងយប់​ដោយ​ស្ងាត់ៗ​ ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មន្ត្រីប៉ូលិស​ដែល​បាន​ខិតខំ​ព្យាយាម​បង្ក្រាបបាន​ហើយ​​នោះ​ ។ ​ហេតុការណ៍​នេះ​កើតមាន​នៅវេលា​ម៉ោង​ ១០ ​និង ​៣០ ​នាទី​យប់​ក្នុង​ថ្ងៃទី​ ២០ ​ខែតុលា​ ឆ្នាំ​២០១៣ ​នៅ​ដងផ្លូវ​លេខ​៦៧​ ស្ថិតនៅ​ភូមិ​អូ​ច​ង្រុ​ង ​ឃុំ​ឃុន​រាម ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​កម្លាំង​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ បាន​ចាប់​ឃាត់​នូវ​រថយន្ត​កូរ៉េ​ ៥​ តោន​មួយ​​គ្រឿង​ដែល​ដឹកឈើ​ក្រហម​មកពី​តំបន់​ប៉ែក​ខាងលើ​ក្រោម​បញ្ជា​ផ្ទាល់​របស់លោក​វរសេនីយ៍ទោ​សឿន​សេន​ជា​នា​យ​កា​រិយាល័យ​ហើយ​ប្រគល់​ឲ្យ​ជំនាញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែលមាន​ស្នាក់ការ​របៀប​ប៉ុស្តិ៍​ជជុះ​(​ថ្នាល​បណ្ដុះ​កូនឈើ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​)​ក្រោម​ការគ្រប់គ្រង​រប​ស់លោក​ទា​គឹម​សុទ្ធ​ជា​នាយ​ខ័​ណ្ឌ​បន្ត​តាមផ្លូវ​ច្បាប់​។​

DSC02872 

​លោក​វរសេនីយ៍ទោ​ សឿន ​សេន ​បាន​ឲ្យ​ដឹងថា​ លោក​បញ្ជា​កម្លាំង​របស់លោក​ឲ្យ​ធ្វើ​ការឃាត់​នូវ​រថយន្ត​ដឹកឈើ​ខាងលើ​ ដើម្បី​ត្រួត​ពិនិត្យមើល​ច្បាប់​តើ​មានច្បាប់​អនុ​ញា​ត្ត​ដឹកជញ្ជូន​ដែ​ឬទេ​ក៍​ប៉ុន្តែ​ក្រោយពី​បាន​ត្រួតពិនិត្យ​រួច​នោះ​គឺ​ឡាន​ដឹកឈើ​នោះ​ពុំមាន​ច្បាប់​នោះឡើយ​។​ ​លោក​ ​សឿន​ សេន ​បាន​បន្តថា​ដោយសារ​រថយន្ត​ដឹកឈើ​នោះ​ពុំមាន​ច្បាប់​ទើប​លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​នាំយក​ឡាន​ដឹកឈើ​នេះ​ប្រគល់​ឲ្យ​មេព្រៃ​ទាំងយប់​ដែលមាន ​ស្នាក់ការ​នៅក្បែ​នោះ​ស្រាប់​ប៉ុន្តែ​ដោយ​យប់​ជ្រៅ​ពេក​ក​ម្លាំ​របស់លោក​មិនបាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​មេព្រៃ​នោះទេ​តែ​បាន​​នាំ​ទៅដល់​កន្លែង​មេព្រៃ​ព្រមទាំង​ប្រគល់​សោ​ឲ្យ​ទៀតផង​។​ ​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ដដែល​បាន​បញ្ចាក់​ថា​រឿង​មេព្រៃ​ដោះលែង​រថយន្ត​ដឹកឈើ​ខាងលើ​នោះ​រូបលោក​មិនបាន​ដឹង​ទេ​ហើយ​លោក​ក៍​ពុំមាន​អ្វី​ពាក់​ព័​ន្ទ​ជាមួយ​ដែរ​ព្រោះ​លោក​បានប្រគល់​ឲ្យ​ជំនាញ​រួចហើយ​ដូច្នេះ​រឿង​ដោះលែង​ជា​សមត្ថកិច្ច​មេព្រៃ​។​

 

​ពាក់​ព័​ន្ទ​ទៅ​រឿង​មេព្រៃ​ដោះលែង​នូវ​រថយន្ត​ដឹកឈើ​ដោយ​ខុសច្បាប់​នេះ​លោក​ទា​គឹម​សុទ្ធ​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ដែល​ទទួលរង​នូវ​ការរិះគន់​ជុំ​ទិស​នោះ​មិនអាច​ស្វែងរក​ការបំភ្លឺ​បានទេ​កាលពី​ម្សិល​មិញ​នេះ​។​ ​ដោយឡែក​លោក​ ប្រាក់​ ម៉ា​រី​ណា​ នាយរង​ខ័​ណ្ឌ​មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ឲ្យ​បាន​ជាក់លាក់​នោះទេ ​ដោយ​លោក​បាន​បញ្ចា​ក់ថា​ជាប់រវល់​នៅ​ភ្នំពេញ​។​​​បើ​ទោះ​បី​ជា​អ្នកយកព័ត៌មាន​បាន​ព្យាយាម​តេ​ទូរស័ព្ទ​ជា​ច្រើនដង​ ដើម្បី​ស្វែងរក​ការបកស្រាយ​ឲ្យ​ពិតប្រាកដ​យ៉ាងណា​ក៍ដោយ​។​ ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ដែល​មេព្រៃ​ដោះ​លែង​នេះ​ម៉ាក​កូរ៉េ​ ៥ ​តោន​ទ្រុង​ពណ៌​ខៀវ​លា​យស​.​ក្បាល​ពណ៌ស​ពុំមាន​ស្លាកលេខ​នោះទេ​ តាម​ជាក់ស្ដែង​អាច​ផ្ទុក​ឈើ​លេខ​ ២ ​មាន​ជិត​១០​​ម៉ែត្រគូប​ឯនោះ​ដោយ​ម្ចាស់​ឈើ​ឈ្មោះ​លាង​ និង​អ្នក​រត់ការ​ឈ្មោះ​ សាក់ ​។​

DSC02879

​សេចក្ដីរាយការណ៍​បន្ត​ថា​ រថយន្ត​ដឹកឈើ​នេះ​បាន​ដឹក​មកពី​ចំណុច​ព្រៃ​ស្អា​ក ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ​មក​ដាក់លក់​ឲ្យ​ដេប៉ូ​១​កន្លែង​នៅ​ភូមិ​ខ្នារ​សណ្ដាយ ​ស្រុក​បន្ទាយស្រី​ តែ​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់​តែម្ដង​ខ​ណះ​ពេល​បើក​មកដល់​ចំណុច​ស្ពាន​កំ​ព្រំ​។​ ​ក្រោយ​មាន​ករណី​មេព្រៃ​ដោះលែង​ឡាន​ដឹកឈើ​ល្មើសច្បាប់​ដែល​ក្រុមប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ខំ​ចាប់​នោះ​លោក​ទា​គឹម​សុទ្ធ​ត្រូវបាន​ទទួលរង​នូវ​ការរិះគន់​ចំៗ ​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល​ក៍​ដូច​ប្រជាពលរដ្ឋ​ថា​ លោក​ទា​គឹម​សុទ្ធ​ដោះលែង​បទល្មើស​ជា​ថ្នូ​ទៅ​និង​លាភ​សក្កា​រះ​នៅពេលដែល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តសៀមរាប​កំពុង​កើតមាន​យ៉ាង​អ​នា​ធិ​តេ​យ្យ​បំផុត​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published