សព​អ្នក​ប្រណាំង​រថយន្ត​ទំនើង ត្រូវបាន​ប៉ូលីស​ចិន​ទុកចោល​កណ្តាលផ្លូវ ​ដើម្បី​ជាសារ​ព្រមាន​ដល់​អ្នកបើកបរ​ល្មើសច្បាប់ ប្រមាថ​អាយុ ជីវិត​ ខ្លួន​ឯង​ និង​អ្នក​ដទៃ

, , Leave a comment

​ប្រទេស​ចិន ៖ សាកសព​អ្នក​ប្រណាំង​រថយន្តទំនើង​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ស្លាប់​បង្កឡើង​ដោយ​ខ្លួនឯង នៅក្នុង​គ្រោះ​ចរ​ចរណ៍​ដ៏​រន្ធត់​មួយ ត្រូ​វ​បា​ន​​​ទុកចោល​កណ្តាលផ្លូវ (​ខ្ពើម​គ្រប​) ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នកបើកបរ​លឿនៗ​ដទៃទៀត ។​ ​សព​ជនរងគ្រោះ​រូបនោះត្រូវបាន​ស្គាល់​ថា មានឈ្មោះ Tao Lung អាយុ ២៨ ឆ្នាំ បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Jaguar F-Type មានតម្លៃ £79,00 (​ស្មើនឹង ១២៦២០២.៥០ ដុល្លារ​អាមេរិក​) និង​បាន​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិតរ​ហូ​តគ្មា​ន​ការអាណិតអាសូរ​បែបនេះ នៅពេល​ព្យាយាម​បើក​ជែង (​វ៉ា​) រថយន្ត​១​គ្រឿង​ទៀត ។​

cin (1)

​ហេតុការណ៍នេះ គឺ​ផ្តើមឡើង​ដោយ​នៅពេល​រថយន្ត​២​គ្រឿង (​ក្នុងនោះ​រថយន្ត​រងគ្រោះ​១​គ្រឿង​) បាន​កំពុងបើក​ប្រជែង​គ្នា ក្នុង​ល្បឿន ២៤១ គី​ឡូ​ម៉ែ​ត្រ​​/​ម៉ោង ស្ថិតនៅលើ​ដងផ្លូវ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មួយ នៅពេលនោះ ក៏​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​ផ្សេងទៀត បានចេញ​ពីក្នុងផ្ទះ បណ្តាល​ឲ្យ​រថយន្ត​១ ក្នុងចំណោម​រថយន្ត​ប្រណាំង​ទំនើង​ទាំងពីរ បាន​ជួប​គ្រោះថ្នាក់​តែម្តង ដោយសារ​ស្លន់​ជាន់​ហ្វ្រាំង​ពុំទាន់ នៅ​ខណៈ​ពេលនោះ ។​

cin (2)

Lung ដែល​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ខាងលើ នៅក្នុង​ទីក្រុង Kunming ខេត្ត Yunnan ប្រទេស​ចិន បាន​បើក​បុក​ផ្ទុក​នឹង​ដើមឈើ​នៅជាប់​នឹង​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ដាច់​កង់​រថយន្ត ហើយ​រូបគេ​ក៏បាន​ផ្លោង​ចេញពី​ក្នុង​រថយន្ត ហោះ​មក​បោក​ផ្ទប់​នឹង​កម្រាល​ថ្ម​ថ្នល់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។​

cin (3)

​ចំណែក​ប្រជាពលរដ្ឋវិញ បាន​និយាយថា ពួកគេ​មានការ​ធុញទ្រាន់​នឹង​ពួក​មនុស្ស​បើកឡាន ម៉ូតូ ប្រណាំង​គ្នា​នៅលើ​ដងផ្លូវ​សាធារណៈ​នេះ​ខ្លាំង​ណាស់ និង​បាន​ព្រមាន​ប៉ូលីស​ថា វា​គឺ​គ្រាន់តែ​ជាហេតុ​ការណ៍​ធម្មតា​មួយ​ប៉ុណ្ណោះ មុនពេល​គ្រោះថ្នាក់​នេះ​កើតឡើង ។​

cin (4)

​ម្នាក់​បាន​និយាយថាៈ “​ដោយសារតែ​មនុស្ស​នៅទីនេះ ដែល​បើកបរ​រថយន្ត​លឿនៗ គឺជា​កូនអ្នកមាន ទើបបានជា​ប៉ូលីស​មិន​ចង់​រវីរវល់​ធ្វើការ​ពិនិត្យ​ដោះស្រាយ​” ។ ជាក់ស្តែង នៅពេល​ប៉ូលីស​បានមក​ដល់​កន្លែង​កើតហេតុ ពួកគេ​មិនបាន​គ្រប​សាកសព​នោះទេ គឺ​ទុក​ឲ្យ​ដេកស្លាប់​ច្រ​ង៉ាងៗ​បែបនេះ​តែម្តង ដើម្បី​ឲ្យ​មនុស្សម្នា​បានឃើញ ទុកជា​មេរៀន ។​

    cin (5)

​ជាការ​ពិត ចំពោះ​កីឡា​ប្រណាំង​រថយន្ត គឺ​កើតឡើង​សម្រាប់​ជាការ​គោរព និង​កិត្យានុភាព​របស់​បុគ្គល​ណា​ម្នាក់ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព​នៃ​រថយន្ត​ទាំងនោះ​ប៉ុណ្ណោះ ៕

 

Leave a Reply

(*) Required, Your email will not be published