ថ្ងៃទី​២៣ ខែវិច្ឆិកា ខាងមុខនេះ ម៉ាន់​នី ប៉ាក់​គី​អៅ និង ប្រេន​ដន់ រី​យ៉ូ​ស ជួបគ្នា​សាជាថ្មី នៅ​ក្រុង​ម៉ា​កាវ​

, , Leave a comment

​ប្រទេស​ចិន ៖ កីឡាករ​ប្រដាល់​កម្រិត​ពិភពលោក សញ្ជាតិ​ហ្វីលីពីន ម៉ាន់​នី ប៉ាក់​គី​អៅ និង​កីឡាករ​សញ្ជាតិ​អាមេរិក​មាន​ដើមកំណើត​នៅ​មិច​ស៊ី​កកូ ប្រេន​ដន់ រី​យ៉ូ​ស កំពុង​ហ្វឹកហាត់​ជាខ្លាំងដើម្បី​ត្រៀមខ្លួន​ប្រកួត​ជាមួយគ្នា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ក្រុង​ម៉ា​កាវ នាពេល​ខាងមុខនេះ​។​

 

​កីឡាករ ម៉ាន់​នី ប៉ាក់​គី​អៅ ក្នុង​វ័យ​៣៤​ឆ្នាំ ហើយ​មានតម្លៃ​ខ្លួន ៣០​លាន​ដុល្លារ​អាមេរិក ក្នុងពេល​ប្រកួត​ជាមួយ​កីឡាករ​សញ្ជាតិ​មិច​ស៊ី​កកូ មែន​នូ​អែល ម៉ា​កេស កាលពី​ឆ្នាំ​២០១២​កន្លងទៅ​រូបនេះ​ធ្លាប់បាន​ប្រកួត​ចំនួន​៦១​លើក ក្នុងនោះ ឈ្នះ​៥៤​លើក ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៣៨​លើក ចាញ់​៥​លើក និង​ស្មើ​២​លើក​។ ម៉ាន់​នី ប៉ាក់​គី​អៅ មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​ប៉ុណ្ណោះ​ទេ រូបលោក​ក៏​ជា​អ្នកនយោបាយ​មួយរូប​ផងដែរ ហើយ​លោក​បាន​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​តែមួយគត់​ដែល​អាច​ទទួលបាន ពានរង្វាន់​ពិភពលោក ៨​ស្ថាប័ន ក្នុងនោះ មាន​ខ្សែក្រវ៉ាត់​ពិភពលោក​ចំនួន​១០​ខ្សែក្រវ៉ាត់​។ យ៉ាងណាក៏ដោយ ម៉ាន់​នី ប៉ាក់​គី​អៅ ទើបតែ​បាន​ចាញ់​ការប្រកួត​២​លើក ជាប់ៗ​គ្នា កាលពី​ឆ្នាំ​២០១២ ក្នុងនោះ កាលពី​ខែមិថុនា ឆ្នាំ​២០១២ ចាញ់​កីឡាករ​សញ្ជាតិ​អាមេរិក ធី​ម៉ូ​ស៊ី ប្រេត​លី ដោយ​ពិន្ទុ​ចម្រូងចម្រាស់ ហើយ​កាលពី​ខែធ្នូ ឆ្នាំ​២០១២ ចាញ់​កីឡាករ​សញ្ជាតិ​មិច​ស៊ី​កូ មែន​នូ​អែល ម៉ា​កេស ដោយ​សន្លប់​ក្នុង​ទឹក​ទី​៦ ។​

 maep (2)

​ដោយឡែក កីឡាករ​វ័យក្មេង សញ្ជាតិ​អាមេរិក ប្រេន​ដន់ រី​យ៉ូ​ស ដែល​ត្រួវ​ជួប​ប្រកួត​ជាមួយ ម៉ាន់​នី ប៉ាក់​គី​អៅ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​ខាងមុខនេះ​វិញ មាន​វ័យ​ត្រឹមតែ​២៧​ឆ្នាំ​ប៉ុណ្ណោះ​។ កីឡាករ​រូបនេះ​ធ្លាប់បាន​ប្រកួត​ចំនួន​៣៣​លើក ឈ្នះ​៣១​លើក ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​២៣​លើក ចាញ់​១​លើក និង​ស្មើ​១​លើក​។​

 

​កីឡាករ ប្រេន​ដន់ រី​យ៉ូ​ស មាន​កម្ពស់​១.៧៥ ម៉ែត្រ ខណៈដែល​កីឡាករ ប៉ាក់​គី​អៅ មាន​កម្ពស់​១.៦៩ ម៉ែត្រ​។ សម្រាប់​ការប្រកួត​លំដាប់​ពិភពលោក​នៅ​ក្រុង​ម៉ា​កាវ នៅ​ថ្ងៃទី​២៣ វិច្ឆិកា​ខាងមុខនេះ នឹងត្រូវ​កំណត់​ជោគវាសនា​របស់​កីឡាករ ម៉ាន់​នី ប៉ាក់​គី​អៅ សម្រាប់​ការចូលនិវត្តន៍​ព្រោះថា​ប្រសិនបើ​រូបលោក​នៅតែ​បន្ត​ចាញ់​ទៀត​នោះ គេ​ជឿថា ប៉ាក់​គី​អៅ នឹង​ចូលនិវត្តន៍​ពិតប្រាកដ​ហើយ​។​

maep (1)

​យ៉ាងណាក៏ដោយ ប្រសិនបើ ប៉ាក់​គី​អៅ ឈ្នះ កីឡាករ​រូបនេះ​អាច​នឹង​ជួប​កីឡាករ មី​ហ្គេ​ល កត់​តូ ខណៈដែល​នឹងមាន​ការស្នើ​ឲ្យ ប៉ាក់​គី​អៅ ជួប​ប្រកួត​ជាមួយ​កីឡាករ​ស្បែក​ខ្មៅ​សញ្ចា​ត​អាមេរិក​មិន​ដែរ​ស្គាល់​ពាក្យ ថា​ចាញ់ ហ្វ្ល​យ ម៉ា​យ​វេ​ឌឺ ហើយ​តម្លៃ​ខ្លួន​របស់​កីឡាករ​សញ្ជាត​ហ្វីលីពីន​រូបនេះ​អាច​នឹង​ឈានដល់ ៥០​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​ត្រូវ​ប៉ះ​ជាមួយ ហ្វ្ល​យ ម៉ា​យ​វេ​ឌឺ ៕

 

Leave a Reply

(*) Required, Your email will not be published