បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​ក្នុង​ថ្លុកឈាម ខណៈដែល​រថយន្ត​កិន ហើយ​បើក​រត់​បាត់ស្រមោល ។ ហេតុការណ៍​ដ៏​រន្ធត់​មួយ​នេះ​បានកើត​ឡើង​នៅ​ម៉ោងជាង៤ រសៀល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ត្រង់ចំណុច​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​សង់​កូរ៉េ ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ 1C 6273 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ដែល​សាក្សី​ខ្លះ​អះអាងថា​ជា​រថយន្ត​ក្រឡុក ស៊ីម៉ង់ត៍ និង​ខ្លះ​ថា​រថយន្ត​កូរ៉េ បើក​ក្នុងទិសដៅ​បញ្ច្រាស​កៀរ​ដួល បណ្តាល​ខ្ទាត​ជនរងគ្រោះ​បោក​ចូល​កង់​រថយន្ត​បង្ក​កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង ហើយ​អ្នកបើកបរ​រថយន្ត​បន្ថែម​ល្បឿន​បើក​គេច​រត់​បាត់​។​

 

​ជនរងគ្រោះ​ឈ្មោះ ទួន ចាន់ធូ អាយុ ២៥​ឆ្នាំ ជា​កម្មករសំណង់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជិត​កន្លែងកើតហេតុ រស់នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

htt

​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ទៅយក​ខោអាវ​នៅផ្ទះ ព្រោះ​ត្រូវ​ចេញទៅ​បម្រើ​ការងារ​តាម​បញ្ជា​របស់​ក្រុមហ៊ុន​នៅ​ខេត្តរតនគិរី ។ សព​ជនរងគ្រោះ​ត្រូវបាន​ម្តាយ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ដោយ​ក្តី​សោកសៅ​រក​ទីបំផុត​គ្មាន ៕

 

Leave a Reply

(*) Required, Your email will not be published