ឃាតកម្ម​សម្លាប់​ថៅកែ​ចម្ការកៅស៊ូ​ម្នាក់​ទាំង​ព្រឹក សមត្ថកិច្ច​សន្និដ្ឋាន​ជា​រឿង​គំនុំ​

, , Leave a comment

ខេត្ដ​រតនគីរី ៖ ប្រទះឃើញ​ថៅកែ​ចម្ការកៅស៊ូ​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម ខណៈដែល​ខ្មាន់កាំភ្លើង​លប​បាញ់ ។ អំពើ​ឃាត​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣ គ្រា​ដែល ជនរងគ្រោះ​កំពុង​ដើរ​មើល និង​កាត់​ច្រឹប កូន​កៅស៊ូ ស្ថិតនៅ​ក្នុងភូមិ​ពីង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ដ​រតនគីរី ។​

 

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ​មាន ឈ្មោះ តែ ម៉ូ​វ​សែ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ និង​មាន ស្រុកកំណើត​នៅ​ខេត្ដ​កណ្ដាល ។ ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​ប្រើ​អាវុធ​អាការ បាញ់​ទម្លុះ​ពី​ខ្នង​ធ្លា​យមក​ដើមទ្រូង​១​គ្រាប់ ហើយ​សមត្ថកិច្ច​បានរ​ក​ឃើញ​សំបក គ្រាប់កាំភ្លើង​អាការ​៥៧​មួយ​នៅ​ចម្ងាយ ពី​សាកសព​ជនរងគ្រោះ​ប្រមាណ​៦-៧ ម៉ែត្រ ។

 

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ឯណោះ​វិញ​បាន​បន្ថែម​ឱ្យដឹងថា មុនពេល​មានការ បាញ់សម្លាប់​ជនរងគ្រោះ គឺ​ជនរងគ្រោះ និង​ប្រពន្ធ​ព្រមទាំង​កម្មករ​បម្រើការ​នៅ ចម្ការកៅស៊ូ​ធ្វើការ​ដូច​សព្វមួយដង ។ នៅ​មុនពេល​ជនសង្ស័យ​បាញ់សម្លាប់​ជនរងគ្រោះ​បាន​បើក​ត្រាក់ទ័រ​ដើម្បី ភ្ជួរ​ស្មៅ តាម​រង​ដើម​កៅស៊ូ ។ បន្ទាប់មក​ក៏បាន ឈប់​ត្រាក់ទ័រ ហើយក៏​បាន​ទាញយក​កន្ដ្រៃ ដើម្បី​កាត់​ច្រឹប​ដើម​កូន​កៅស៊ូ​ក៏ត្រូវ​ខ្មាន់ កាំភ្លើង​លប​បាញ់​ពីក្រោយ​ចេញពី គុម្ពោធ​ព្រៃ​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់ ក្នុង​ថ្លុកឈាម​តែម្ដង ។

 

​តាម​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជន​រង គ្រោះ​ត្រូវ​ជនសង្ស័យ​បាញ់សម្លាប់​ព្រោះ តែ​រឿង​គំនុំ​ផ្ទាល់ខ្លួន មិនមែនជា​ករណី ប្លន់​នោះទេ ព្រោះ​ក្រោយពី​បាញ់សម្លាប់ ជនសង្ស័យ​មិនបាន​សម្ភារ​ណាមួយ​រប​ស់ជន​រងគ្រោះ​ឡើយ ។​

1555

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម ដើម្បី​ស្វែងរក​ជនដៃដល់ ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published