ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម នៅ ខណ្ឌ​សែន​សុខ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ​ឆ្មក់​ចាប់ ខណៈ​ពួកគេ​កំពុងតែ​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ចរាចរណ៍​គ្រឿងញៀន។ ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ចែកចាយ​ថ្នាំញៀន​នេះ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ដី ឃ្លាំង​គ្រឿងចក្រ​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​មានឈ្មោះ ទី​១-​ជាម ឃាំ​តាំ អាយុ​៣២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ក្នុងភូមិ​សែន សុខ​ទី​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ទី​២-​អ​ល់ ចន្ថា អាយុ​៣៣​ឆ្នាំ មុខ​បរ កម្មករសំណង់ ស្នាក់នៅ​ម្ដុំ​កន្លែង​កើត ហេតុ​។ ទី​៣-​សូ ស្រស់ អាយុ​២៩​ឆ្នាំ​មុខ   របរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​សែន​សុខ ទី​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ទី​៤- ណា​ង តាំង​តាំ អាយុ​៣០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​សែន​សុខ​។​ក្រោយ​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​មួយចំនួន  និង​ម៉ូតូ ២ គ្រឿង ។

wp_ss_20131021_0003

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​ឃុំខ្លួន​ប​ណ្ណោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ​រង់ចាំ​ចំណាត់​ការបន្ដ ៕

 

Leave a Reply

(*) Required, Your email will not be published