យក​ស្រា​បាំង​មុខ ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ ហើយ​ដេញ​កាប់​បងថ្លៃ​រត់​ពេញ​ភូមិ​

, , Leave a comment

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ ខណៈដែល​ប្អូនថ្លៃ​យក​ពូថៅ​ដេញ​កាប់​រត់​ពេញ​ភូមិ ។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បាន កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច​ថ្ងៃទី​២០តុលា ២០១៣ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​ ​ជនរងគ្រោះ​មានឈ្មោះ​ម៉ក់ ចន្ថា អាយុ​៣៥ ឆ្នាំ ហើយ​ជនបង្ក​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​មានឈ្មោះ សុខ សែ អាយុ​២៨​ឆ្នាំ អ្នក​ទាំងពីរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ជនបង្ក​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូតដល់​ស្រវឹង​ជោក និង​នាំគ្នា​ស្រែកច្រៀង​ខារ៉ាអូខេ​នៅផ្ទះ​បងប្អូន​ក្បែរ​នោះ ។ បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​ជនបង្ក​ឈ្មោះ​កែវ សុ​ផា អាយុ​២២​ឆ្នាំ បាន​ទៅ​ឃាត់​ប្តី​កុំឱ្យ​ច្រៀង ព្រោះ​ថ្លង់​ហើយ​កូន​កំពុងតែ​ឈឺ​ទៀត ពេលនោះ​បានធ្វើឱ្យ​ប្តី​កំណាច​នោះ​ខឹង​រហូតដល់​ប្រើ​អំ​ពើង​ហិង្សា​វាយ​ទៅលើ​ប្រពន្ធ​ដែល​កំពុង​ពកូន ពេលនោះ​ជនរងគ្រោះ​ឃើញ​បាន​ចូលទៅ​ឃាត់​កុំឱ្យ​វាយ​ស្រាប់តែ​ជនបង្ក​ឈ្មោះ​សុខ សែ នោះ រត់​ចូលទៅ​ក្នុងផ្ទះ​យក​ពូថៅ​ដេញ​កាប់​ជនរងគ្រោះ​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​តែម្តង ។​

???????????????????????????????

​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក ចំណែក​ជនដៃដល់​ដែល​ដេញ​កាប់​បងថ្លៃខ្លួន​ត្រូវបាន​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published