បើក​ក្នុងស្ថានភាព​ស្រវឹង ហើយ​បំផ្លិចបំផ្លាញ​សម្បត្តិ​សាធារណៈ និង​សម្បត្តិ​ឯកជន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ទៅកាន់​តុលាការ ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​សម្បត្តិ​ឯកជន ហើយ​មិន​ទទួលខុសត្រូវ ។ ករណី​ដែល​ជននេះ​បង្ក ដោយសារ​ជាតិ ស្រវឹង​ហួស​ច្បាប់​កំណត់ពេល​បើកបរ ហើយ​បុក​បំផ្លាញ ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​មិន​ទទួលខុសត្រូវ ពី​ទង្វើ​របស់ខ្លួន ។​

Pheak-0367 

​យោងតាម ប្រភពព័ត៌មាន ពី​សាក្សី​ដែល នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​សង្កេតឃើញ​បុរស​ម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស RX570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-4788   បើកបរ​តាម បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង លុះ​មក​ចំណុច កើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់ បើករថយន្ត​ម៉ាក MERCEDES ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8555 ក្នុងទិសដៅ​ស្របគ្នា បាន​ជ្រុល​ចង្កូត​ទៅ បុក​រថយន្ត​ឡិច​ស៊ី​ស ពីក្រោយ​ពេញទំហឹង រួច​បន្ត​ទៅបុក របាំង​ដែក​ចែក ទ្រូងផ្លូវ បាក់​អស់​៥​ផ្ទាំង បណ្តាល​ឲ្យ​ដួល​រៀប ស្មើរ​ដី និង​រថយន្ត​ត្រូវ​រង​ការ ខូចខាត​ខាងក្រោយ ទាំងស្រុង ចំណែកឯ​រថយន្ត​បង្ក ព្យាយាម បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច ចាប់បាន​ភ្លាមៗ​។​

 

​ប្រភពពី​របាយការណ៍​សម​ត្ថិ​ច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​បើករថយន្ត MERCEDES មានឈ្មោះ ហេង ចំរើន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​២១៧ ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ដោយឡែក​អ្នកបើករថយន្ត​ឡិច​ស៊ី​ស ឈ្មោះ ឡុ​ច សារ៉េត  ភេទ​ប្រុស  អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៥ ផ្លូវ​លេខ​១១៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ អន្តរាគមន៍​ភ្លាមៗ សហការ​ជាមួយ កម្លាំង​នគរបាល​មូលដ្ឋាន ដេញចាប់​រថយន្ត​បង្ក ។

Pheak-0365

​ក្រោយ​ឃាត់ខ្លួន​អ្នកបើករថយន្ត​បង្ក រួចហើយ​សមត្ថកិច្ច​បា​ន​ធ្វើការ​វាស់​ជាតិ អាល់កុល ឃើញថា អ្នកបើករថយន្ត​រូបនេះ មាន​ជាតិ​អាល់កុល​ចំនួន ១,០១​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់​។បច្ចុប្បន្ននេះ កម្លាំង​នគរបាល កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​អ្នកបើករថយន្ត​រូបនេះ ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ បើទោះបី​មាន​អន្តរាគមន៍ យ៉ាងណាក៏ដោយ​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published