ប្រទេសចិន ៖ សម្បុកឪម៉ាល់យក្សដែលមានប្រវែងដល់ទៅជាង ៣ ម៉ែត្រ ធ្លាប់បានទិចសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់នោះ ទើបពលរដ្ឋមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដោយមិនហ៊ានដើរឬឆ្លងកាត់ ចូលទៅជិតទីនោះឡើយ។ នៅពេលដែលកម្ចាត់សម្បុកឪម៉ាល់ដ៏ធំដែលមានសត្វឪម៉ាល់រាប់ម៉ឺន ក្បាលកម្លាំងទាហានត្រូវតែស្លៀកពាក់ឯកសណ្ឋាន ម៉ាស់ការពារឱស្ម័នហ្គាស ហាក់ដូចចូលក្នុងសមរភូមិធ្វើសង្គ្រាមចឹងដែរ ។ ក្រោយពេលត្រួតពិនិត្យទីតាំងនៅតំបន់នោះ កម្លាំងទាហានបានបិទច្រកចេញចូលនៅជុំវិញនោះខ្លាចសត្វឪម៉ាល់បែក ហ្វូងហើរទៅទិចពេលសកម្មភាពកម្ចាត់បរាជ័យ ។
មិនមែនពេលណាក៏អាចកម្ចាត់សម្បុកស្រាំង និងឪម៉ាល់ដោយប្រើវិធីសាស្ដ្របាញ់ថ្នាំ ឬម្ស៉ៅអាចកម្ចាត់បាននោះឡើយ ។ ចំពោះសម្បុកឪម៉ាល់និងស្រាំងដែលមានទំហំធំដល់ទៅ១,៥ម៉ែត្រ កម្ពស់ពីដី៣០ម៉ែត្រលើចុងឈើដែលមិនអាចកម្ចាត់បាន ទើបបញ្ជូនកម្លាំងទាហានជាច្រើនមកទប់ទល់ដោយប្រើប្រាស់ឧបករណ៍យោធា បំពង់បាញ់ភ្លើងជាច្រើន ។
ទាហានមួយ រូបបានយកស្មាទ្របំពង់បាញ់ហ្គាសដោយម្នាក់ទៀតតម្រង់ឱ្យចំ សម្បុកសត្វឪម៉ាល់ រួចបាញ់ហ្គាសយ៉ាងច្រើនសំដៅទៅទីនោះ ទើបអាចកម្ចាត់បានឪម៉ាល់នោះទាំងស្រុង ។ មេបញ្ជាការកងពលដែលទៅកម្ចាត់ស្រាំងនោះ បានឱ្យដឹងថា ការងារទាំងនេះមិនមែនជារឿងងាយស្រួលនោះឡើយ ត្រូវតែមានបច្ចេកទេសច្បាស់លាស់ បើមិនដូច្នោះទេ សត្វឪម៉ាល់នឹងហើរទៅទិចពលរដ្ឋពេញភូមិ ។
ឪម៉ាល់ យក្សនោះបានទិចសម្លាប់មនុស្សរាប់សិបនាក់ និងបណ្ដាលឱ្យពលរដ្ឋ១.៦០០នាក់ផ្សេងទៀតរងរបួស នៅភាគខាងជើងប្រទេសចិន ។ ហេតុការណ៍កើតឡើងថ្មីៗបំផុត គឺកុមារចំនួន៣០នាក់ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយពេលត្រូវសត្វឪម៉ាល់ទាំងនោះទិច ។ ពលរដ្ឋខ្លះនៅទីនោះត្រូវឪម៉ាល់ទិចរហូតដល់២០០លើកខុសពេលគ្នា ៕