ខេត្ដរតនគិរី ៖ ប្រជាពលរដ្ឋចំនួន៤ភូមិស្មើនឹង៥៤៤គ្រួសារក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគីរីបានត្អូញត្អែរ និងមិនសប្បាយចិត្ដចំពោះលោកអភិបាលស្រុកឈ្មោះគង់ ស្រ៊ុន ដែលមិនបានគិតគូរជួយដោះស្រាយសាងសង់ស្ពានអូរកានប្រវែង៣០ម៉ែត្រ ដែលបានខូច ខាតដោយទឹកជំនន់កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៣ ហើយបណ្ដោយឱ្យគេធ្វើ ស្ពានបណ្ដោះអាសន្នយកលុយពីប្រជាពលរដ្ឋឆ្លងកាត់មួយថ្ងៃៗរាប់សិប ម៉ឺនរៀល ។ លោកមេឃុំជ័យឧត្ដម បាន ឱ្យដឹងថា ស្ពានដែលរងការខូចខាតដោយ ទឹកជំនន់នេះលោកបានរាយការណ៍ទៅ លោកអភិបាលស្រុកដែរ តែលោកអភិបាលស្រុកឆ្លើយថាលោកគ្មានលទ្ធភាព ទេគឺទុកឱ្យឃុំដោះស្រាយទៅវិញ ។
ទាក់ទងនឹងការយកលុយពីប្រជាពល រដ្ឋដែលឆ្លងកាត់ស្ពានបណ្ដោះអាសន្ននេះលោកមេឃុំបានឱ្យដឹងថា បើគេមិនធ្វើស្ពានបណ្ដោះអាសន្នទេគឺប្រជាពលរដ្ឋក៏ដូចជា សិស្សានុសិស្សមិនអាចធ្វើចរាចរណ៍ឆ្លង កាត់បានទេ ពីព្រោះអ្នកដែលគេធ្វើក៏ ត្រូវចំណាយលុយកាក់ដែរគឺម៉ូតូទៅមកគេយក១ម៉ឺនរៀល ។
លោកមេឃុំបានបន្ដថា បច្ចុប្បន្ន ស្ពាននេះលោកបានធ្វើការសាងសង់ឡើង ដោយឃុំចេញលុយ១០០ដុល្លារ ក្រៅពី នេះគឺដើររៃអង្គាសពីប្រជាពលរដ្ឋទាំង៥៤៤គ្រួសារទៅតាមលទ្ធភាព របស់ពួកគាត់ ដោយមិនតម្រូវចំនួនលុយឡើយ ។ ប្រជាពលរដ្ឋដែល នាំគ្នាទៅធ្វើស្ពាន ម្នាក់បាននិយាយថា ពួកគាត់បានសង្កេត ឃើញអាជ្ញាធរនិងមន្ដ្រីជំនាញពាក់ព័ន្ធ មិនអើពើចំពោះការធ្វើស្ពានដោយប្រជពលរដ្ឋមកពី៣ភូមិក្នុងស្រុក លំផាត់នេះទេ ។
ប្រភពខាងលើបានរិះគន់ដល់អាជ្ញាធរ ដែនដីទៀតថា អាជ្ញាធរបានត្រឹមតែធ្វើ របាយការណ៍ទៅថ្នាក់លើ តែមិនបាន យកចិត្ដទុកដាក់ពីការលំបាកក្នុងការ ធ្វើដំណើរប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ ៕