ភាពមហរន្តរាយនៃគ្រោះធម្មជាតិរួមមាន រញ្ជួយធរណី ព្យុះ ទឹកជំនន់… កំពុងគំរាមកំហែងមនុស្សលោកដែលរស់នៅលើផែនដី ។ ហេតុការណ៍ទាំងអស់នេះ បណ្តាលមកពីទង្វើរទាំងឡាយរបស់មនុស្សដែលកំពុងកេងប្រវ័ញ្ចធម្មជាតិហួសហេតុពេក ។ ភាពអាត្មានិយម មហិច្ឆតា របស់មនុស្សដែលគ្មានព្រំដែនបានបង្កជាវិនាសកម្មដែលហុចផលត្រឡប់មកយ៉ាងជាក់ច្បាស់សម្រាប់មនុស្សជំនាន់ក្រោយជាអ្នកទទួលផល ។ ខាងក្រោមនេះរូបភាពខ្លះៗដែលបង្ហាញពីបាតុភូតធម្មជាតិ ដែលគំរាមកំហែង ៖
១- រូបភាពក្រោយការរញ្ជួយដី រង្វាស់ ៧,២ រិចទ័រ ព្រឹកថ្ងៃទី១៥ តុលា នៅភាគខាងត្បូងហ្វីលីពីន បណ្តាលឲ្យមនុស្សស្លាប់ ហើយបើតាម Philstar វាមានកម្លាំងស្មើនឹងគ្រាប់បែកបរមាណូ ៣២ គ្រាប់ឯណោះ ។
២- រូបភាពព្យុះ ណារី បោកបក់លើហ្វីលីពីន ។
៣- រូបភាពអន្តរាយនៅភូមិភាគកណ្តាលវៀតណាម តាំងពីយប់ថ្ងៃទី១៤ តុលា ដល់ព្រឹកថ្ងៃទី១៥ តុលា ។
៤- ក្រោយព្យុះ Phailin នៅឥណ្ឌា ភព្វសំណាងហើយ ដែលមនុស្សប្រមាណ ១ លាននាក់ត្រូវបានជម្លៀសចេញ ធ្វើឲ្យចំនួនអ្នកស្លាប់ពុំគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែ ផលវិបាកគឺ… ទស្សនារូបខាងក្រោម
រីឯនៅទីក្រុងបូរាណ HUE វៀតណាម ក្រោយមហន្តរាយព្យុះ NARI គឺទឹកជំនន់កំពុងបន្តវាយប្រហារ។