ចោរ​នារី​វ័យក្មេង​ឆ្លងខេត្ត ត្រូវ​សមត្ថកិច្ច​ខេត្តកំពង់ចាម​បញ្ជូនទៅ​ខេត្តព្រះវិហារ ដើម្បី​កាត់ក្តី​បន្ត​

, , Leave a comment

​ខេត្តកំពង់ចាម ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​រហូតដល់​ខេត្តកំពង់ចាម ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​របស់​បុរស​ចិន​ដែលជា​ម្ចា​ស់​ទ្រព្យ ។ ការចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នៅ​ភូមិ​ស្រែ​លៀម ឃុំ​ជី​រោទិ៍​២ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។​

 

​ការឃាត់ខ្លួន​នេះ​យោងតាម​ដីកា​បញ្ជា​ឲ្យ នគរបាល​ចូល​ខ្លូន​លេខ ៥៣៤ អយ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​បញ្ជា​ឲ្យ​នារី​ជាប់ សង្ស័យ​ចូលខ្លួន​មកកាន់​អយ្យការ​ខេត្តព្រះវិហារ​ឲ្យ​បាន​មុន​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣  និង​ឆែកឆេរ​លំនៅឋាន​របស់​ឈ្មោះ សម្បត្តិ អូន​នី​ន ហៅ គង់ ដា​ឡែ​ន នាំខ្លួន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដោយ ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហ្ស៊ុ​យ​ស៊ូ​គី និក ពណ៌​ក្រហម​លាយ​ខ្មៅ ប្រាក់​៧០០​ដុល្លារ ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​មួយគ្រឿង ។​

f1(15)

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​សមត្ថ​កិ​ច្អ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​បានប្រគល់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បន្ត​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published