ឌឺដង​ពាក្យសម្តី ទម្លាយ​ទ្វារ​ទាំង​រាត្រី ចូល​កាប់​ក្នុងផ្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ ២ នាក់​បាន​រងរបួស​ស្រាល ខណៈដែល​បុរស​មាន​ប្រាក់​ចិត្ត​អប្រិយ​បាន​ចូលទៅ​ក្នុងផ្ទះ ប៉ុនប៉ង​កាប់សម្លាប់​ទាំងយប់ ។ ហេតុការណ៍​នោះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​១០ និង ៤០ នាទី​យប់ ថ្ងៃទី​១៨ តុលា ២០១៣ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ជនរងគ្រោះ​ពីរ​នាក់​ប្ត​ប្រពន្ធ​នោះ​ត្រូវគេ​ស្គាល់​ប្តី​ឈ្មោះ​វង្ស ចិន្តា អាយុ​២៧​ឆ្នាំ ជាជាង​កាត់សក់ ប្រពន្ធ​ឈ្មោះ​អ៊ូច អេង អាយុ​៣០​ឆ្នាំ ជា​កម្មការិនី ពួកគេ​មាន​ទីលំនៅ​ក្នុងភូមិ​ច​ង្ហោ​ង ឃុំ​ព្រៃ​ត្នោត ស្រុក​កំពត ខេត្តកំពត ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក​ជនដៃដល់​ឈ្មោះ​សឿន ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

 

​តាម​ប្រភពពី​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ពីរ​នាក់​ប្តី​ប្រពន្ធ​បា​នប​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ពី​រឿង​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​ដេញ​អ្នក​ដែល​ទៅ​អង្គុយលេង និង​ស្រែក​ឡូឡា​រាល់ថ្ងៃ​រាល់​យប់​នៅមុខ​បន្ទប់​ជួល​របស់ខ្លួន​រក​ដេក​ពួន​មិនបាន​។​

155

​លុះ​បន្តិចក្រោយមក​ស្រាប់តែ​ឈ្មោះ សឿន​បាន​រករឿង​ឈ្លោះ​ជាមួយ​ពួកគេ​ដោយ ចោទ​ពួកគេ​ថា ជេរ​ដៀមដាម​ឱ្យ​ខ្លួន ហើយក៏​បាន​ទាញ​កាំបិតប៉័ងតោ​ធ្វើ​សកម្មភាព​ធាក់​ទម្លាយ​ទ្វារផ្ទះ​របស់ ពួកគេ​ហើយ​បាន​សម្រុក​ចូលទៅ​ដេញ​វាយ និង​កាប់​ប៉ុនប៉ង​សម្លាប់​ពួកគេ​ចោល​តែម្តង​។ ដោយមាន​ការជួយ​អន្តរាគមន៍​ពី​អ្នកជិតខាង​បាននាំគ្នា​ចូលមក​ជួយ​ឃាត់​ទើប​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ​បច្ចុប្បន្ន​ប្តី​ប្រពន្ធ​ពីរ​នាក់​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ចោមចៅ ដើម្បី​ដាក់ពាក្យ​ប្តឹង​សុំឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​ពួកគេ​៕

 

Leave a Reply

(*) Required, Your email will not be published