ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ជ្រើសរើសយកដំណោះស្រាយដោយសារការបញ្ចប់ជីវិត ។ ហេតុការណ៍គិតខ្លីបញ្ចប់ជីវិតខ្លួនឯងដោយផឹកថ្នាំជ្រលក់មុងនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៣ ស្ថិតក្នុងភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះគិតខ្លីនោះបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះដួង សារ៉ាត់ អាយុ៣៧ឆ្នាំ មានប្តីឈ្មោះសំណាង អាយុ៣៥ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានកូនចំនួន២នាក់។ មូលហេតុដែលស្ត្រីនេះផឹកថ្នាំជ្រលក់មុង មកពីខឹងនឹងប្តីដែលចេះតែដើរផឹកស៊ីស្រវឹងរាល់ថ្ងៃមិនគិតគូប្រពន្ធកូន ហើយថែមទាំងលួចលាក់មានស្ត្រីទៀតផង ។
ប្រភពដដែលបានបន្តទៀតថា ដោយឮសំឡេងឈ្លោះប្រកែកគ្នាមួយរយៈស្រាប់តែស្ងាត់ទៅ ដោយមានការសង្ស័យក្រុមគ្រួសារ និងអ្នកជិតខាងបានចូលទៅស្រាប់ជនរងគ្រោះបានបែកពពុះមាត់ ក៏ប្រញាប់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល៕