ចេញពី​ផឹកស៊ី បើករថយន្ត​ម៉ាក​មែរ​សឺ​ដេ​ស ទៅបុក​រថយន្ត​ឡិច​ស៊ី​ស RX-570 ហើយ​បុក​របាំង​ដែក​ទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ របាំង​ដែក​ចែក​ទ្រូងផ្លូវ ៥ ផ្ទាំង​បាន​ដួល​ដល់​ដី ខណៈដែល​រថយន្ត​ម៉ាក​មែរ​សឺ​ដេ​ស បើក​បុក​ទាំង​កំរោល ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កែង​និង​ផ្លូវ​លេខ​៣១០ ស្ថិតក្នុង​សង្កាត់​បឹ​ក​កេងកង​ទី​១ ខណ្ឌចំការមន​។

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បើករថយន្ត​មួយ គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-8748 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់ ទៀត​បើករថយន្ត​ម៉ាក​មែរ​សឺ​ដេ​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8555 ក្នុងទិសដៅ​ស្របគ្នា បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​ពីក្រោយ​ពេញទំហឹង រួច​បន្ត​ទៅបុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង បណ្តាល​ឲ្យ​ដួល​រាប​ដល់​ដី និង​រថយន្ត​ត្រូវ​រង​ការខូចខាត ពី​ខាងក្រោយ​យ៉ាងដំណំ ចំណែកឯ​រថយន្ត​បង្ករ ព្យាយាម​បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ភ្លាមៗ​។​

e1(26)

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍​និង​បាន​សហការ​ជាមួយ​នគរបាល ចរាចរណ៍​ជំនាញ​ធ្វើការ​វាស់វែង​រួច​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published