បុរស​ម្នាក់​ត្រូវ​មួយ​កាំបិត ខណៈដែល​ដឹក​ក្រុមចោរ​ទៅ​ប្លន់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ ពេល​បើករថយន្ត​មកដល់​កន្លែងកើតហេតុ​ត្រូវ​ជនសង្ស័យ ៣​នាក់ ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​រថយន្ត ១​គ្រឿង ។ ហេតុការណ៍​ស្ទាក់​កាប់​ប្លន់​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី​១៩ តុលា ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​59A ចំណុច​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

malai (1) 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ គង់ ឌី​ណា អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង មុខរបរ​ជា​អ្នករត់​តាក់ស៊ី ត្រូវ​ជនសង្ស័យ ៣​នាក់ ម៉ៅ​រថយន្ត​ពី​ប៉ោយប៉ែត ចេញពីផ្ទះ​សំណាក់ សុខសាន្ត ទៅ​ខេត្តបាត់ដំបង ក្នុងតម្លៃ ១៩​ម៉ឺន​រៀល លុះ​មកដល់​ភូមិ​កើតហេតុ​ខាងលើ ក៏​ធ្វើ​សកម្មភាព​កាប់​មួយ​កាំបិត​ទៅលើ​ជនរងគ្រោះ​ចំ​ថ្ពាល់​ស្តាំ រងរបួស​ធ្ងន់ ប្លន់​យក​រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2.2Q-6155 ហើយ​បើក​គេចខ្លួនបាត់​។​

GE DIGITAL CAMERA

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានចេញ​ក​ម្លាំ​ង​ស្ទាក់​ឆែកឆេរ​តាម​ដងផ្លូវ ជនសង្ស័យ​ក៏បាន​បើករថយន្ត​ទៅដល់​ភូមិ​៩៣ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ហើយ​ចត​រថយន្ត​ទុកចោល​រត់គេចខ្លួន​បាត់​អស់​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​នាំយកមករ​ក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​៕

 

Leave a Reply

(*) Required, Your email will not be published