ខេត្តឧត្តរមានជ័យ ៖ មេព្រៃ ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង ក្រោយពីមានមានរឿងអាស្រូវ ជាច្រើននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ នោះឥលូវនេះក៏មានរឿងអាស្រូវបន្ថែមទៀត នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺអាចមានចេតនាបើកដៃឃុបឃិតឲ្យក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីដែនគ្រប់គ្រង របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងបំផុត។
គួររម្លឹកថា កាលពីឆ្នាំ ២០១០ ឃុន ប៊ុនហេង ត្រូវបានថ្នាក់លើដកបញ្ឈជើង ខណៈលោកកាន់កាប់តំណែងមេព្រៃសណ្ដាន់ តែក្រោយមក ឃុន ប៊ុនហេង បានលន់តួថ្នាក់លើឲ្យគាត់បានមេព្រៃសណ្ដាន់វិញ ។ នៅក្នុងពេល ឃុន ប៊ុនហេង ធ្វើជាមេព្រៃសណ្ដាន់ នោះស្រាប់តែមានរឿងអាស្រូវសាជាថ្មីម្ដងទៀត ហើយថ្នាក់លើក៏សម្រេចចិត្តដកឲ្យទៅកាន់មេព្រៃបន្ទាយអំពិលខេត្តឧត្តរមានជ័យ ដោយស្រុកនេះមិនសូវមានឈើល្អៗ ទេដូច្នេះ ឃុន ប៊ុនហេង តែមានករណីឈ្មួញដឹកឈើឆ្លងកាត់ទៅខេត្របន្ទាយមានជ័យដែរ។
ប៉ុន្តែក្រោយមកលោក ឃុន ប៊ុនហេង បានត្រូវថ្នាក់លើប្រគល់តំណែងឲ្យមកកាន់កាប់គ្រប់គ្រងនៅផ្នែករដ្ឋបាលអន្លង់វែងវិញ។ នេះអាចចាត់ទុកថា ឃុន ប៊ុនហេង រាស៊ីហក់ឡើងវិញព្រោះផ្នែកអន្លង់វែងគឺជាតំបន់ព្រៃឈើដ៏ក្រាស់ហើយមានក្រុមហ៊ុនដឹកជញ្ជូនឈើជាច្រើនបានរកស៊ីល្មើសច្បាប់ដែលត្រូវបានក្រុមហ៊ុននីមួយៗប្រើទឹកលុយទិញទឹកចិត្តឃុនប៊ុនហេងព្រោះក្រុមហ៊ុននៅតំបន់នោះដឹកឈើអត់មានច្បាប់គ្រប់គ្រាន់ទេ។
ក្រឡេកមើលសកម្មភាព ឃុន ប៊ុនហេង រឿងបទល្មើសឈើក្រញូងម្ដងជាយូណាស់មកហើយរហូតដល់ឥលូវនេះសកម្មភាពក្រុមញ្មួញរកស៊ីដឹកជញ្ជូនឈើក្រញូងបានកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងចេញពីដែនរបស់មេព្រៃរូបនេះមកខេត្តសៀមរាបតាមផ្លូវលេខ៦៧បន្តទៅលេខ៦ឈ្ពោះទៅកាន់ខេត្តកំពង់ចាមដោយសុវត្ថិភាពខណះសមត្ថកិច្ចនៅតាមផ្លូវនាំគ្នារចាំរាប់ក្បាលឡានយកលុយនោះ។
ប្រភពបានបញ្ជាក់ថាក្រុមឈ្មួញរកស៊ីដឹកឈើក្រញូងនោះគឺមានឈ្មោះវណ្ណី.ម៉ាប់.ដំ.ចិន.ខា.និងឈ្មួញជាច្រើនទៀតបាននាំគ្នារសម្រុកដឹកជញ្ជូនរៀងរាល់យប់បានដោយរលូនដោយសារឃុនប៊ុនហេងស៊ីសំណូក៕