ភ្នំ​កប់​ពពក​ដ៏​ស្រស់ត្រកាល​របស់​រដ្ឋ Venezuela

, , Leave a comment

Tepuis គឺជា​ឈ្មោះ​ភ្នំ​កប់​ពពក ដ៏​ស្រស់ស្អាត មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ Guayana រដ្ឋ Venezuela ទ្វីបអាមេរិក​ខាងត្បូង​។ សម្រាប់​ភាសា​ប្រជាជន Pemon ដែល​រស់នៅក្នុង​តំបន់Gran Sabana ពាក្យ​ថា “Tepuis” មានន័យថា “​រាជវាំង​របស់​ព្រះ​” ។​

14-May (3)

Tepuis ជា​ភ្នំ​ដែល​នៅ​ឆ្ងាយ​ដាច់​ពី​គេ ដែល​ធ្វើ​ឲ្យ​ភ្នំ​មួយ​នេះ ពោរពេញ​ដោយ​ព្រៃឈើ និង​សត្វ​រាប់រយ​ប្រភេទ ដែល​រស់នៅ​ទីនោះ​។ ប្រភេទ​ព្រៃឈើ ឫ​ក៏​សត្វ​ខ្លះ ត្រូវបាន​គេ រកឃើញថា មានតែ​នៅលើ​ភ្នំ មួយ​នេះ​តែប៉ុណ្ណោះ ។

14-May (2)

​ភ្នំ Tepuis នេះ​មាន​កម្ពស់ រហូត​ទៅដល់ ៣,០០០​ម៉ែត្រ ស្ថិតនៅ​ពីលើ​ភ្នំ គឺ​ពោរពេញ​ទៅដោយ ព្រៃឈើ​យ៉ាង​ក្រាស់ ដោយ​តំបន់​ខ្លះ​យើង មិនអាច​ដើរចូល​បាន​នោះទេ​។ ភ្នំ​នៅក្នុង​តំបន់ Gran Sabana នេះ មានតែ​ភ្នំ​ចំនួន ៣​តែប៉ុណ្ណោះ​ដែល យើង​អាច​ដើរចូល​បាន ក្នុងនោះ​មាន​ភ្នំ Roraima  មាន​កម្ពស់ ២,១៨០​ម៉ែត្រ គឺជា​ភ្នំ​ដែល​ងាយស្រួល ដើរចូល​ជាងគេ​។​

14-May (1)

​ភ្នំ Tepuis ត្រូវបាន​គេ​ចាត់ទុកជា ផ្ទាំង​ថ្ម​រាបស្មើ​មួយ​យ៉ាង​ធំ នៅ​ភាគ​ខាងជើង​នៃ​ព្រំប្រទល់ អាងទឹក Amazon និង Orinoco​។ ដោយសារតែ​ភ្នំ នេះ​មាន​កម្ពស់​ខ្ពស់ បានធ្វើ​ឲ្យ​អាកាសធាតុ នៅ​ទីនោះ​មាន លក្ខណៈ​ខុសគ្នា ដែល​ស្ថិតនៅ​កំពូល​នៃ​ភ្នំ មាន​អាកាសធាតុ​ត្រជាក់ បង្ក​ឲ្យ​មាន ភ្លៀង​ធ្លាក់​ជារឿយៗ ហើយ​សម្រាប់​នៅ​ជើងភ្នំ អាកាសធាតុ​ត្រូ​ពិ​ក ក្តៅ​ហើយ​សើម​។ អ្វីដែល​គួរ​ឲ្យ​ទាក់ទាញ ជាងគេ​នោះ​គឺ ភ្នំ Tepuis នេះ មាន​ទឹកធ្លាក់​ដែល ខ្ពស់​ជាងគេ​បំផុត នៅលើ​ពិភពលោក​៕

   14-May (4) 14-May (5) 14-May (6) 14-May (7) 14-May (8)

 

 

Leave a Reply

(*) Required, Your email will not be published