រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ ខណៈដែលកាច់.កម៉ូតូនៅខណ្ឌឫស្សីកែវ បានសម្រេចហើយជិះរត់ គេចទៅដល់ខណ្ឌដូនពេញត្រូវបាននគរបាលប៉ុស្ដិ៍ស្រះចកសហការជាមួយនគរបាលខណ្ឌដូនពេញឃាត់បានភ្លាមៗរួមជាមួយម៉ូតូមួយគ្រឿង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៣ នៅមុខផ្ទះ ជួលក្រោយក្លិបHip Hop សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាននៅចំណុច ផ្លូវលេខ៤៧កែង៨៨នៅកែងរបងមន្ទីរ ពេទ្យជប៉ុនសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ម្ចាស់ ម៉ូតូឈ្មោះ សុង គឹមសេង ភេទ ប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យបៀលប្រាយ ស្នាក់ នៅផ្ទះជួលជាន់ទី១សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។ ចំណែកជនសង្ស័យមាន ឈ្មោះ ជា សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅមិនពិត ប្រាកដ មានស្រុកកំណើតនៅខេត្ដតាកែវ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ម៉ូតូបានចាក់សោ.កទុក នៅមុខផ្ទះរួចគេរត់ឡើងលើផ្ទះតែមួយ ភ្លែតចុះមកវិញ ស្រាប់តែឃើញជន សង្ស័យកាច់.កម៉ូតូជិះទៅបាត់ ដោយ ឃើញពីក្រោយពាក់អាវយឺតបង្កង់បៃតងឆ្នូតស ធ្វើឱ្យម្ចាស់ម៉ូតូស្រែកថាចោរៗ។ ពេលនោះធ្វើឱ្យផ្អើលឆោឡោដល់សមត្ថកិច្ចប្រកាសតាមវិទ្យុទាក់ទងព័ទ្ធ ចាប់បាន ជនសង្ស័យភ្លាមៗនៅម្ដុំរបងមន្ទីរពេទ្យជប៉ុន និងដកហូតម៉ូតូម៉ាកសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BH-0647 ត្រូវសមត្ថកិច្ចបញ្ជូន យកទៅសាកសួរនិងកសាងសំណុំរឿងនៅ អធិការដ្ឋានខណ្ឌដូនពេញ ។
ជនសង្ស័យ បានឱ្យដឹងថា មុនពេល កើតហេតុរូបគេជិះម៉ូតូឌុបទៅធ្វើសកម្មភាពកាច់.កម៉ូតូនោះបាន សម្រេចហើយតែទេវតាមិនជួយដោយសារជននេះថា ចោរក្រោយមកសមត្ថកិច្ចចាប់ជាប់ ។
ក្រោយកើតហេតុសមត្ថកិច្ចសង្ស័យថា ជនល្មើសមានគ្នា២នាក់បច្ចុប្បន្ន កំពុងសាកសួរស្រាវជ្រាវបន្ដទៀតដើម្បីតាមរកជនមុខសញ្ញា៕