សព​អាកាសយានិក ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

, , Leave a comment

​ខេត្តកណ្តាល ៖  សព​អាកាសយានិក ដែល​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ​បាន​មកដល់​កម្ពុជា នៅវេលា​ម៉ោង ១ និង ១០ នាទី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣​នេះ ។ ក្រុមគ្រួសារ​សាច់ញាតិរ​បស់​អាកាសយានិក​ឈ្មោះ យង់ សុំ ហៅ​សំ ដែល​បាន​ជួប​គ្រោះ​អកុសល​ធ្លាក់​យន្តហោះ​ស្លាប់​នៅ​ប្រទេស​ឡាវ​នោះ បាននាំគ្នា​រៀបចំ​រោង​បុណ្យសព​ស្ថិត​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ហើយ​ប្រពន្ធ​កូន​ក៏បាន​ទៅដល់​កន្លែងកើតហេតុ​គ្រប់ៗ​គ្នា​ហើយ ដើម្បី​រង់ចាំ​ទទួល​សព​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

gg

​បើតាម​ប្រភពពី​ស្ត្រី​ឈ្មោះ​សុខ វណ្ណា ជា​ប្អូនថ្លៃ​សព​បានឱ្យដឹងថា លោក​យង់ សុំ អាយុ​៥៩​ឆ្នាំ ជា​អាកាសយានិក​ជើងចាស់រ​យៈ​ពេល​៣០​ឆ្នាំ​មកហើយ មាន​ប្រពន្ធ​ឈ្មោះ​សុខ ច​ន្ធូ អាយុ​៥៨​ឆ្នាំ មានកូន​៣​នាក់ (​ស្រី​២​នាក់​) ៕

 

Leave a Reply

(*) Required, Your email will not be published