ខេត្តឧត្តរមានជ័យ ៖ ក្រុមអ្នកចែកចាយដ៏សកម្មរប្រចាំខេត្តត្រូវសមត្ថកិច្ចបង្ក្រាប ខណៈដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយ ។ ការចាប់ឃាត់ជនសង្ស័យ ៥ នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៣ នៅម៉ោង ១៦ និង ២០ នាទី ស្នាក់នៅផ្ទះជួល លេខ ១៧ ផ្សារថ្មអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមប្រភពរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ក្នុងនោះមានស្រី០២នាក់ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ។
ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកទម្ងន់ ០,៥៧៧ ក្រាមមេតំហ្វេតាមីន ( wy ) ពណ៌ផ្កាឈូក ចំនួន ៩៥ គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀន ០១ ។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕