មេព្រៃ​ក្រសួង​បង្ហាញ​ស្នាដៃ​បង្ក្រាប​ឡាន​ដឹកឈើ​មួយគ្រឿង​ជោគជ័យ ប្រៀប​ដូច​វាយ​បំបែក​ឆ្នាំងបាយ​មេព្រៃ​ខេត្ត​!

, , Leave a comment

​ខេត្តសៀមរាប ៖ ស្រប​ពេលដែល​មានការ​ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​កាន់តែ​ផុសផុល​ឡើង ហើយ​ឈ្មួញ​ឈើ​ទាំង​នោះបាន​កំពុង​ក្លាយទៅជា មិត្ត​ភ​ក្ត័​ឬ​បងប្អូន ជាមួយ​មេព្រៃ​ខេត្ត​អស់មេព្រៃ​មកពី​ក្រសួង​បាន​ចាប់​ឡាន​ដឹកឈើ ល្មើសច្បាប់​មួយគ្រឿង​ទៀត ។ កណ្តាប់ដៃ​ដ៏​ធ្ងន់​នេះ ប្រៀប​បីដូច​ជា​បាន​វាយ​បំបែក​ឆ្នាំងបាយ​ប្រចាំថ្ងៃ​របស់ ក្រុម មេព្រៃ​ខេត្ត  អី​យ៉ាង​ចឹ​ង​..!​។ ប្រតិបត្តិការ​ក្តៅ​នេះ ធ្វើឡើង​នៅវេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៣ នៅលើ​ដង​ផ្លូវលំ មួយ​ខ្សែ ក្នុងភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង​។​

  gg (3)

​លោក​ឈាង តុលា ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ មកពី​ក្រសួង (​ភ្នំពេញ​) បាន​ឲ្យ​ដឹង​តាម ទូរ​សព្ទ័​ថា រូបលោក​ផ្ទាល់​និង​កម្លាំង បាន​ដេញ​ស្ទាក់​ឡាន​នីសា​ន់​ដឹកឈើ នៅតាម​ដងផ្លូវ​លំ​មួយ​ខ្សែ ខាងលិច ផ្សារ​រលួស​។ ឡាន​ដឹកឈើ​មួយគ្រឿង​នេះ​គឺ​ចេញពី​ចំណុច​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូលមក កាន់​ក្រុង​សៀមរាប​។ លោក​បន្តថា ពី​ចំណុច​ដឹក​ចេញមក​ក្រុង​សៀមរាប គឺមាន​សង្កាត់​មេព្រៃ​ច្រើន​កន្លែង​ណាស់ តែ​គេ​នៅតែ​បន្តដំណើរ​បាន​។ ចឹ​ង​ហើយ​ទើប កម្លាំង​របស់លោក​បង្កើត​ស្នាក់ការ មួយ​នៅ​ស្រុក​សូទ្រនិគម ដើម្បី​បង្ក្រាប​និង​ទប់ ស្កាត់​គ្រប់​បទល្មើស​ព្រៃឈើ​។​

gg (1)

​លោក​ឈាង តុលា ឲ្យ​ដឹង​ទៀតថា មុនពេល​ចាប់បាន អ្នកបើកបរ​ទុក​ឡាន​ចោល​ហើយ​រត់​គេចខ្លួនបាត់​។ ដូច្នេះ​លោក​មិនបាន​ដឹងថា ឈ្មួញ​ឈើ​នោះ​ជា​អ្នកណា ឈ្មោះ​អ្វី​នោះទេ​។ តែ​ឈើ​ដែល​ចាប់បាន​មាន​ចំនួន ៧១​ដុំ ស្មើ​១,៤​ម៉ែត្រគូប គឺជា​ប្រភេទ​ឈើប្រណិត ពេលនេះ​គឺ​បាន​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជីក្រែង​។ លោក​បញ្ជាក់ថា ដរាបណា​ក្រុម​កណ្តាប់ដៃ​ថ្ម របស់លោក​នៅ គឺ​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​។​

 

ទោះបីជា​ឈ្មួញ​ឈើ​ខាងលើ បានសម្រេច​ចោល​ឡាន​និង​ឈើ ដោយ​ប្រា​សយ​ករួច​តែ​ខ្លួន​ក៏ដោយ ក៏ ប្រភព បានបញ្ជាក់​យ៉ាងច្បាស់​ថា ឈ្មួញ​រូបនោះ​ឈ្មោះ​សាំ ហាក់ ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ផុង ឃុំ ពពេល​ស្រុក​ស្វាយ​លើ​។ ឈ្មួញ​រូបនេះ​រកស៊ី​ដឹកឈើ​តាម​ឡាន​នីសា​ន់​ព៏​ណ​ទឹកប្រាក់​មួយ​នេះ យូរ​ឆ្នាំ​មកហើយ គឺ​ដឹក​ពី​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូលមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប​។ ឈ្មួញ​រូបនេះ​មេព្រៃ ខេត្តសៀមរាប មិន​ចាប់ចង​អ្វី​ទេ គឺ​ទុកជា ឆ្នាំងបាយ​ប្រចាំថ្ងៃ​។​

gg (2)

ក្នុង​ថ្ងៃ​ដដែល​នោះដែរ ក៏មាន​មេព្រៃ​ខ្លះ ដែល​ឈ្មួញ​ឈ្មោះ​សាំ ហាក់ ធ្លាប់​ចិញ្ចឹម​រាល់ថ្ងៃ ពោល​ពាក្យ​ថា ហាក់​ម្តងនេះ​ចប់​ហើយ​។ អ្នកកាសែត​បើ​ចុះផ្សាយ កុំ​បញ្ចេញ​ឈ្មោះ​គាត់​អី ក្រែង​ថ្ងៃក្រោយ​គាត់​អាច​ដឹក​ទៀត បាន​ខ្លះ ព្រោះ​គាត់​ជា​មនុស្ស​ល្អ ស្មោះត្រង់ មិនដែល​ចេះ​លោត​ឆ​ត្រ័​ទេ​។​ គ្រប់​កាយវិការ​មិន​អើពើ ក្នុង​ការមិន​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ និង​ការសម្តែង​នូវ​ភាព​សោកស្តាយ រប​ស់ំ​មេព្រៃ​ខត្ត​សៀមរាប គឺ​បង្ហាញ​យ៉ាងច្បាស់​ថា ការដែល​មេព្រៃ​ក្រសួង មក​បញ្ចេញ​សាច់ដុំ​ធំៗ និង​កណ្តាប់ ដៃ​ថ្ម​ក្នុង​ខេត្តសៀមរាប​នេះ គឺ​មិន​ខុស​អី​ពី មក​វាយ​បំបែក​ឆ្នាំងបាយ​ប្រចាំថ្ងៃ​របស់​ពួកខ្លួន​ឡើយ​។​

 

​គួ​បញ្ជាក់ថា​លោក​ឈាង​តុលា​កន្លងមក​ធ្លាប់បាន​បង្ក្រាប​នូវ​រថយន្ត​ដឹកឈើ​ពី​ករណី​មកហើយ​នៅ​ស្រុក​សូទ្រនិគម​នោះ​ធ្វើ​ឲ្យ​ឈ្មួញ​ជាច្រើន​បាន​ផ្អាក​សកម្មភាព​រកស៊ី​បទល្មើស​តែមាន​ឈ្មួញ​ជើង​ខ្លាំង​១​នាក់​ទៀត​ឈ្មោះ​យិន​ប៊ុណ្ណា​រី​ភរិយា​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​នៅ​មិនទាន់​ឈប់​សកម្មភាព​នៅឡើយ​ទេ​ហើយក៍​មិន​ដែលមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​ដែរ​ដោយ​ខ្លាច​អំណាច​ប្ដី​ឈ្មួញ​នេះ​៕

 

Leave a Reply

(*) Required, Your email will not be published