គ្រោះថ្នាក់​ចរាច​ណ៍​កណ្តាល​ខេត្តបន្ទាយមានជ័យ ធ្វើ​ឲ្យ​វរៈសេនីយ៍ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កណ្តាល​ខេត្តបន្ទាយមានជ័យ បានធ្វើ​ឲ្យ​វរៈសេនីយ៍ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៣ នៅ​ចំណុច​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ýy (3)

​នាយរង​ការិយាល័យ​ស្ថិតិ​និង​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ លោក​វរៈសេនីយ៍ត្រី បៅ ផល្លា បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្តបុក ។​

 

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​លោក​វរៈសេនីយ៍ត្រី បៅ ផល្លា អាយុ​៤៩​ឆ្នាំ ជិះ​ម៉ូតូ C125 ស៊េរី​ឆ្នាំ ២០១២ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1D 3450 ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ ព៌​ណ​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ៦៩២៦ ដែល​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បុក​ចំ​ពីមុខ​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​លោកនាយ​រងការិយាល័យ​ស្ថិតិ​និង​អត្តសញ្ញាណប័ណ្ណ ស្លាប់​ភ្លាមៗ​តែម្តង ។ ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើក​រត់​បាន​ប្រមាណ​២​គីឡូម៉ែត្រ ក៏ត្រូវ​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ ម៉ាន់ ឧស្ម័ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។

 ýy (2) 

បច្ចុប្បន្ន​ជនបង្ក និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

 

Leave a Reply

(*) Required, Your email will not be published