នាំ​នាង​ទៅ​រួមរ័ក​បានសម្រេច​ដល់​បី​ដង ព្រឹក​ឡើង​ជូនទៅ​ផ្ទះ ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​ពីបទ​ចាប់រំលោភ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​នគរបាល ប៉ុស្តិ៍​ព្រែក​ព្នៅ​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ។ ហេតុការណ៍​ឃាត់ខ្លួន​យុវជន​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​នង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ នៅផ្ទះ​យុវជន​សង្ស័យ ស្ថិតក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។​

 

​យោងតាម​របាយការណ៍​ពី​មន្ត្រីនគរបាល​បាន​និយាយ​ឲ្យ​ដឹងថា យុវជន​សង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ប៉ិច ភា​រ៉ា អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។ ចំណែក​ក្មេងស្រី​រងគ្រោះ ព​.​ស​.​ម អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។

 

​ដោយឡែក​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៣ ក្មេងស្រី​រងគ្រោះ​រួម​នឹង​មិត្តភក្តិ​ជាច្រើន​នាក់​ទៀត​បាននាំគ្នា ជួល​រ៉ឺម៉ក​កង់​បី ទៅ​ដើរលេង​នៅ​សួន​សន្តិភាព​ព្រែក​ឯង ។ ពេលនោះ​មិត្តភក្តិ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ប៉ែន សុជាតា នៅ​សង្កាត់​ស្ទឹងមានជ័យ​និង​ជា​មិត្តភក្តិ​របស់​ជនសង្ស័យ​ផង​នោះ បាន​ហៅ​ជនសង្ស័យ​ទៅលេង​ជាមួយគ្នា​ដែរ ។​

 

​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​ដើរលេង​រហូតដល់​រសៀល​ពួកគេ​ក៏​ត្រឡប់មកផ្ទះ​វិញ​ដោយ មនុស្ស​ច្រើ​និង ស្ទះចរាចរណ៍​ផង ក្មេងស្រី​រងគ្រោះ​ក៏បាន​មក​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ ប៉ុន្តែ​យុវជន​សង្ស័យ​មិនបាន​ឌុប​ក្មេងស្រី​រងគ្រោះ​ទៅផ្ទះ​នោះទេ ដោយ​ឌុប​នាង​ទៅផ្ទះ​របស់ខ្លួន ។ ពេលទៅដល់​ផ្ទះ​ខ្លួន​ជនសង្ស័យ​ក៏បាន​ហៅ​មិត្តភក្តិ​២-៣​នាក់​ទៀត​មក​ផឹក ស្រា និង​បាន​បញ្ច្រក​ស្រា​ក្មេងស្រី​រងគ្រោះ​រហូតដល់​ស្រវឹង និង​បាន​រំលោភ​នាង​បានសម្រេច​រហូតដល់​៣​ដង ។ លុះ​ព្រឹក​ឡើង​យុវជន​សង្ស័យ​ក៏បាន​ដឹក​នាង​ត្រឡប់ទៅផ្ទះ​វិញ ។ ចាប់ពី​ថ្ងៃ​នោះមក​បាន​ស្ងាត់​រហូតដល់​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ ក៏មាន​សមត្ថកិច្ច​មក​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង ។​

wp_ss_20131018_0004

​បច្ចុប្បន្ន​យុវ ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ខា​ន​នគរបាល​ខណ្ឌ សែន​សុខ​រង់ចាំ​បញ្ជូនបន្ត​តាម​នីតិវិធី ៕

 

Leave a Reply

(*) Required, Your email will not be published