សំណង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង​ត្រូវ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ផ្អាក ព្រោះ​សាងសង់​មុន​ច្បាប់​អនុញ្ញាត

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​បានចេញ​នូវ​សារាចរ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សំណង់​ខុស​បច្ចេកទេស​រួចមក​កាលពី​រសៀល​ថ្ងៃ​ទី​​១៧ ខែតុលា ឆ្នាំ​២០១៣ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ានិត អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ផ្អាក​ការសាងសង់​ស្ថានីយ៍​ប្រេង​មួយ កន្លែង ដែលមាន​ទីតាំង ដីឡូត៍​គ្មាន​លេខ តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ដ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ដកហូត សម្ភារៈ​មួយចំនួន​ទៀតផង ។​

oil (2)

​លោក ម៉ូ​វ ម៉ានិត អភិបាលរងខណ្ឌ​សែន​សុខ បានឱ្យដឹងថា សំណង់​ស្ថានីយ៍​ប្រេង​មួយកន្លែង​នេះ ម្ចាស់​សំណង់​ខាងលើនេះ បាន​សុំច្បាប់​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួចហើយ ប៉ុន្ដែ​ខណៈដែល ក្រសួង​មិនទាន់​ចេញ​ច្បាប់​អនុញ្ញាត​ឱ្យធ្វើ​ការសាងសង់​ផង​នោះ បែរជា​ម្ចាស់​សំណង់​ខាងលើ​ធ្វើការ​សាងសង់​មុន ច្បាប់​អនុញ្ញាត ដូច្នេះ​លោក​ត្រូវតែ​ចុះ​ផ្អាក​ដំណើរការ​សាងសង់​បណ្ដោះ​អាសន្ន ។ សំណង់​ខាងលើនេះ​មាន​ម្ចាស់ ឈ្មោះ ញ៉យ ប៉េង​សុង ។

oil (1)

លោក​បន្ដទៀតថា បន្ទាប់ពី​ម្ចាស់​ទីតាំង​លួច​សាងសង់ លោក​ក៏បាន​ជូនដំណឹង​ម្ដង និង​បាន​ចុះមក​ប្រាប់​ផ្ទាល់មាត់ ម្ដង ប៉ុន្ដែ​ខាង​ម្ចាស់​ទីតាំងនៅ​មិន​ព្រមស្ដាប់ នៅតែ​បន្ដ​លួច​សាងសង់ រហូតមក​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ លោក​ក៏បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ផ្អាក​ការសាងសង់ និង​ដកហូត​សម្ភារៈ​មួយចំនួន​មក​រក្សាទុក​នៅ​ខណ្ឌ ដើម្បីឱ្យ ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ និង​រង់ចាំ​ខាង​ក្រសួង​ចេញ​ច្បាប់​មក​សិន ទើប​អនុញ្ញាតឱ្យ​សាងសង់​បន្ដ៕

  oil (1)

 

Leave a Reply

(*) Required, Your email will not be published