គូរ​ស្នេហ៍​ដែលជា​ឃាតករ​សាហាវ​កក្រើក​ក្រុងភ្នំពេញ ប្រឈមមុខ​ជាប់គុក​អស់​មួយជីវិត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវន​ការសួរចម្លើយ ប្តី​ចិត្ត​អប្រិយ​រួម​ដៃ​ជាមួយ​ស្រី្ន​ស្នេហ៍​អារ​.​ក​ប្រពន្ធ​ខ្លួន ចំនួន​២​គឺ​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ តុលា ២០១៣រួចមក ចៅក្រម​ស៊ើបអង្កេត​សម្រេច​ឃុំ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ដោយ​បញ្ជា​ឲ្យ​ប៉ូលិស បញ្ជូនទៅ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​រង់ចាំ​បើកសវនាការ ។​ដូច្នេះ​ប្តី​ចិត្ត​អប្រិយ​ដែល​បានរួម​ដៃ​ជាមួយ​ស្រី​ស្នេហ៍​អារ​.​ក​សម្លាប់ ប្រពន្ធ​នៅ​ច្បារអំពៅ​ទី​១​ខណ្ឌមានជ័យ​កំពុង​ឈមមុខ​ជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត បើសិន​តុលា​ការរក​ពិតប្រាកដ​នោះ​។​

wp_ss_20131014_0003

​តាម​ចម្លើយសារភាព​របស់​ជ​ន​ជាប់​សង្ស័យ​ទាំងពីរ​នាក់ គឺ​ពួកគេ​បាន​រៀប​គម្រោង​សម្លាប់​ឈ្មោះ គួរ លី​ជូរ ដើម្បី​បានរួម​រស់​ជា​ប្តី​ប្រព​ន្ឋ​ជាមួយគ្នា​ក្រោយ​ផែនការ​របស់ខ្លួន បានសម្រេច ។ ប៉ុន្តែ​អ្វីដែល​ជាការ​ពិត​គឺ​ឱកាស​មិន​ហុច​ឲ្យ​ពួកគេ​បានសម្រេច​បំណង​ឡើយ ដោយសារតែ​ឈាម​ស្រែក​ស្បែក​ហៅ និង​បាបកម្ម​ដែល​ពួកគេ​បាន​សាង ទីបំផុត​ត្រូវបាន​ចាប់ខ្លួន ។​ តាម​ចម្លើយសារភាព ជនជាប់សង្ស័យ​ទាំងពីរ​នាក់​ទំនងជា​មិនអាច​គេចផុត​ពី​ការចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន​នោះឡើយ ហើយ​ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​អស់​មួយជីវិត ។​

 

​ជនសង្ស័យ​ជា​ឃាតករ​ដ៏​សាហាវព្រៃផ្សៃ ២​នាក់​ដែលជា​គូ​កំណាន់ចិត្ត​ស្រ​ទ្បា​ញ់​គ្នា​ប្តូរផ្តាច់ រហូត​រួមដៃគ្នា​សម្លាប់​ប្រពន្ធ​របស់ខ្លួន​នឹង​កូន​នៅ ក្នុង​ផ្ទៃ កាលពី​សប្តាហ៍​មុននេះ នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា ត្រូវ​នគរបាល​ខណ្ឌមានជ័យ បញ្ជូនទៅ​សាលាដំបូង​រាជធានី ហើយ​ដើម្បី​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ។​ជនជាប់សង្ស័យ​ទាំង​២​នាក់​នេះ បុរស​ឈ្មោះ​ស៊ី លូ​ហេង​ទ្បុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នឹង​ស្រី​កំណាន់​ឈ្មោះ​ប្រាក់ សុវណ្ណ​វ​លក្ខណ៍ អាយុ​២៣​ឆ្នាំ ។ ពួកគេ​បានជា​ប់​ពាក់ព័ន្ធ​ថា ជា​ឃាតករ​រួមដៃគ្នា សម្លាប់​ស្ត្រី​ឈ្មោះ​គូរ លូ​ជូរ ជា​ភរិយា​របស់​ឈ្មោះ​ស៊ី លូ​ហេង​ទ្បុ​ង ។ រឿងរ៉ាវ​អារ​.​ក​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ ព្រោះតែ​ចង់​រួមរស់​ជាមួយ​ស្ត្រី​ជា​សង្សារ​នេះ បានធ្វើឱ្យ​សាធារណមតិ​មិន​អស់ មិន​ហើយ​ក្នុង​ចិត្ត​ទាល់តែសោះ ដែល​ពួកគេ​គិត​ឆ្កួតៗ​បែបនេះ និង​ជា​អំពើ​សាហាវយង់ឃ្នង​ជាទីបំផុត​រក​ប្រដូច​គ្មាន ។ ព្រោះ​ថាបើ​មិន​ស្រ​ទ្បា​ញ់​ទេ គួរតែ​រក​វិធី​លែងលះ​វិញ​ជាការ​ល្អ ហើយ​មួយវិញទៀត តាម​ប្រភពព័ត៌មាន ដែលថា​ស្ត្រី​កំណាន់​ជិត​រៀបការ​ទៅហើយ នោះ ហេតុអ្វី​បានជា​ឆោតល្ងង់​យកដៃ​កាន់​ភ្លើង​បែបនេះ​ទៅវិញ ? រឿង​ដែល​ស្មាន​មិន​ដល់​នោះ​ពិតជា​អាច​កើតមាន​មែន ។​

 

គួររម្លឹកថា ឃាតកម្ម​នេះ​បានកើត​ទ្បើង​តាំងពី​ថ្ងៃទី​១០ តុលា ពោលគឺ​ប្តី​នឹង​ស្រី​កំណាន់​ជា​ឃាតករ​បានសម្លាប់​ភរិយា​នៅ ក្នុងផ្ទះ​ខ្លួនឯង ដើម្បី​ពួកគេ​បាន​រួមរស់​ជាមួយ គ្នា​ឱ្យមាន​សេចក្តីសុខ តែ​ឈាម​ស្រែក​ស្បែក​ហៅ​ព្រលឹង​អ្នកស្លាប់ បាន​តាម​អន្ទង​ពួកគេ​ទាំង​២​នាក់​នាំគ្នា​ទៅ​ដេក​ពន្ធនាគារ​អស់​មួយ ជីវិត ។ នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា តំណាង​អយ្យការ គឺ​លោក​ហៀ​ង សុភ​ក្រ័ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ធ្វើការ​សាកសួរ រួចរាល់​បញ្ជូនទៅ​ចៅក្រម​តាម​នីតិវិធី ។ បើទោះបីជា​យ៉ាងណា បទល្មើស​ដែល​ឃាតករ​បាន​ប្រព្រឹត្ត មិនអាច​រួច​ផុតពី​ឃាតកម្ម​គិតទុក​ជាមុន​នោះ​ទ្បើ​យ ដែល​បទល្មើស​នេះ​តម្រូវឱ្យ​ផ្តន្ទាទោស​លើ​ជន ជាប់ចោទ ដាក់ពន្ធនាគារ​អស់​មួយជីវិត ។ ស្របពេល​សមត្ថកិច្ច​ប​ញ្ជូ​ន​ជនសង្ស័យ​២​នាក់​ទៅដល់​សាលា ដំបូង​គេ​ឃើញ ស្ត្រី​ម្នាក់​ដែល​អះអាងថា ជា​ម្តាយ​នាង​ប្រាក់ សុវណ្ណ​វ​លក្ខណ៍​បាន​ទៅ​ស្រែក​ទ្បាំ​ប៉ា​និង​ដើរ​តាម​ពីក្រោយ កូនស្រី​ជាប់​និង​និយាយ​ខ្លាំងៗ​ថា កូនស្រី​គាត់​គ្មាន​កំហុស​ទេ អ្វីដែល​មានការ​ចោទប្រកាន់​នោះ​គឺ​គេ​ទំលាក់​កំ​ហុងដា​ក់នាង ទេ ។​

 

សូមបញ្ជាក់ថា ស្នេហា​លួចលាក់​រវាង​ឈ្មោះ ស៊ឺ លូ​ហេង​ឡុង និង​នាង ប្រាក់ សុវណ្ណ​វ​លក្ខណ៍ បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ រហូត​ធ្លាប់មាន​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​រួមរស់​ជាមួយគ្នា​ក្រៅច្បាប់​ជា​ហូរហែ​កន្លងមកហើយ ។ លុះដល់​ចុងឆ្នាំ​២០១២ និង​អំឡុង​ឆ្នាំ​២០១៣​នេះ នាង ប្រាក់ សុវណ្ណ​វ​លក្ខណ៍ បាន​យក​លេស​ថា នាង​មាន​គូ​ដណ្តឹង​ភ្ជាប់ពាក្យ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ នៅពេល​ឆាប់ៗ​នេះ ហើយ​តម្រូវ​ឱ្យឈ្មោះ ស៊ឺ លូ​ហេង​ឡុង ផ្តាច់ការ​ទាក់ទង​គ្នា ព្រោះ​ប្រុស​ស្នេហ៍​នេះ​ក៏មាន​ប្រពន្ធ និង​កូន​រួចទៅហើយ​ដែរ ។ ចាប់ពីពេលនោះ​មក ឈ្មោះ ស៊ឺ លូ​ហេង​ឡុង មិន​បន្ថយកម្តៅ​ស្នេហា​ជាមួយ​នាង ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ឡើយ គឺ​ពួកគេ​បាន​បង្កាត់ភ្លើង​ស្នេហា​ដ៏​ឆោតល្ងង់ ឱ្យ​កាន់តែ​ស៊ីជម្រៅ រហូត​ឈ្មោះ ស៊ឺ លូ​ហេង​ឡុង បាន​លួច​ផ្តល់​លុយកាក់​ដល់​នាង ប្រាក់ សុវណ្ណ​វ​លក្ខណ៍ យ៉ាងច្រើន​ជា​បន្តបន្ទាប់ ។​

 

តាម​ការ​សារភាពថា នៅ​ថ្ងៃមួយ​ក្នុង​ដើមខែ​តុលា ឆ្នាំ​២០១៣​នេះ ពួកគេ​ទាំងពីរ​នាក់ បាន​ឯកភាពគ្នា​បង្កើត​គំនិត​ខ្មៅ​ងងឹត​រៀប​គម្រោង​ការសម្លាប់​ស្ត្រី ឈ្មោះ គួរ លី​ជូរ ដោយ​ឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ជា​អ្នកទិញ​កូនកាំបិត​ចុង​ស្រួច​នៅ​ផ្សា​របឹង​កេងកង ដាក់​ក្នុង​កូន​កាបូប​មួយ​យ៉ាង​ស្អាត ត្រៀមលក្ខណៈ​ធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​រងគ្រោះ​ជា​ភរិយា​ប្រុស ស្នេហ៍ ។ ទីបំផុត នៅ​ព្រឹក​ថ្ងៃទី​១០ តុលា ឆ្នាំ​២០១៣ ឃាតករ​ទាំងពីរ​នាក់​នេះ បាន​ណាត់គ្នា​ទៅ​សំណេះសំណាល​នៅក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ត្រើយម្ខាង ដោយ​ឈ្មោះ ស៊ឺ លូ​ហេង​ឡុង និយាយថា មានឱកាស​ហើយ ព្រោះ​ឪពុកម្តាយ​របស់ខ្លួន​ទៅ​មើលជំងឺ​នៅ​ប្រទេស​វៀតណាម ។ ដូច្នេះ​ខ្លួន​ជា​អ្នកយក​កូនកាំបិត​ចុង​ស្រួច​ដែល​ដាក់​ក្នុង​កាបូប​ខ្មៅ យកទៅ​ទុក​លើ​កន្ត្រក​ម៉ូតូ​ឆា​លី​ក្នុងផ្ទះ​នា​យប់កើតហេតុ ។​

 

លុះដល់​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃនោះ ឈ្មោះ ស៊ឺ លូ​ហេង​ឡុង បាន​ទូរស័ព្ទ​ទៅ​ស្រី​ស្នេហ៍​របស់ខ្លួន នាង​ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ថា ដល់​វេលា​ដែល​ធ្វើ​សកម្មភាព​បាន​ហើយ ដោយ​រូបគេ​យក កូនកាំបិត​ដែល​រៀប​គម្រោង​នោះ គឺ​ទុក​នៅក្នុង​កន្ត្រក​ម៉ូតូ​ក្រោមផ្ទះ ហើយ​ម៉ូតូ​ឆា​លី ក៏បាន​ដាក់​ក្បាល​ចេញ​ក្រៅ​ដែរ សម្រាប់ធ្វើ​សកម្មភាព​ហើយ​ជិះ​ចេញ​តែម្តង​។ តាម​ផែនការ​នេះ​ពួកគេ​សារភាពថា នៅ​យប់កើតហេតុ ឈ្មោះ ស៊ឺ លូ​ហេង​ឡុង បាន​ប្រើល្បិច​លួងលោម​ប្រពន្ធ​ឱ្យ​ដេក​ក្នុង​បន្ទប់​ជាមួយ​កូនតូច រួចហើយ​ខ្លួន​ប្រាប់​ប្រពន្ធ​ថា ទៅ​មើល​កន្លែង​បើក​អ៊ី​ន​ធើរ​ណេ​ត ជិត​ផ្ទះ​ដែរ ដែល​ពេលនោះ គឺ​រូបគេ​ជា​អ្នក​រៀប​គម្រោង​សោ​ទ្វារ​ទាំងអស់​សម្រាប់​ឱ្យ​ឃាតករ​ជា ស្រី​ស្នេហ៍​របស់ខ្លួន​ឡើងទៅ​សម្លាប់​ប្រពន្ធ ។ តាម​អ្វីដែល​គូស្នេហ៍​ទាំងពីរ​បានគ្រោង​ទុក គឺ​ពួកគេ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ថា ដល់​វេលា​អនុវត្ត​ផែនការ​ហើយ ។ ពេលនោះ នាង ប្រាក់ សុវណ្ណ​វ​លក្ខណ៍ បាន​ជិះ​ម៉ូតូឌុប​ឆ្ពោះទៅ​ផ្ទះកើតហេតុ ហើយក៏​ឡើងទៅ​ធ្វើ​សកម្មភាព​ចាប់​ស្ត្រី​រងគ្រោះ​អារ​.​ក​សម្លាប់ និង​ចាក់​ជាច្រើន​កន្លែង បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ។​

 

ក្រោយ​ពេលធ្វើ​សកម្មភាព​រួច នាង ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ក៏បាន​ជិះ​ម៉ូតូ​ឆា​លី​ចេញពីផ្ទះ​កើតហេតុ យកមក​ប្លុង​ចោល​នៅ​ម្តុំ​ផ្សារ​បឹងត្របែក រួម​ជាមួយនឹង​កូនកាំបិត​ដែល​ធ្វើ​សកម្មភាព​ទៀតផង ។ ពេលនោះ​ដែរ នាង​ប្រាក់ សុវណ្ណ​វ​លក្ខណ៍ បាន​ទូរស័ព្ទ​ប្រាប់​ឈ្មោះ ស៊ឺ លូ​ហេង​ឡុង ជា​គូស្នេហ៍​ថា ផែនការ​យើង បានសម្រេច​អស់ហើយ ។ ក្រោយពេល​ទទួល​ព័ត៌មាន​បែបនេះ  ឈ្មោះ ស៊ឺ លូ​ហេង​ឡុង បាន​កាច់​ស៊ីម​ទូរស័ព្ទ​បោះចោល​ក្នុង​បង្គន់ ហើយ​ប្រញាប់ប្រញាល់​ឆ្ពោះទៅកាន់​ផ្ទះ​របស់ខ្លួន រួច​បង្កើត​សភាពការណ៍​ថា មាន​ហេតុការណ៍​ចោរ​ចូល​ប្លន់​សម្លាប់​ប្រពន្ធ​ដល់​លើផ្ទះ​របស់ខ្លួន ។ តាម​រូបភាព​នេះ ដំបូង​ឡើយ​សមត្ថកិច្ច និង​អ្នកឃើញ​ហេតុការណ៍​ទាំងឡាយ បាន​សន្និដ្ឋានថា ជា​រឿង​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ ។​ ប៉ុន្តែ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ឆាកល្ខោន​ស្នេហា​ត្រីកោណ​យ៉ាង​ពិសពុល​បំផុត ដែល​មនុស្ស​គ្រប់រូប​បាន​ថ្កោលទោស ៕

 

Leave a Reply

(*) Required, Your email will not be published