ខេត្តសៀមរាប ៖ នៅខណៈពេលដែលអាជ្ញាធរ និងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធខេត្តសៀមរាបកំពុងមមាញឹកទៅនឹងការចុះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នោះបែរជាអ្នកញៀនល្បែងមួយក្រុមបានលួចបើកលេងល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេងបញ្ឈឺចិត្តអាជ្ញាធរទៅវិញ។ អ្នកញៀនល្បែងជល់មាន់ម្នាក់បាននិយាយថា ទីតាំងជល់មាន់ដ៏ធំនេះគឺនៅខាងលិចអតីតភូមិភាគ ៤ ស្ថិតនៅភូមិខ្វៀនសង្កាត់គោកចកក្រុងសៀមរាបមានចម្ងាយប្រហែល ៥ គីឡូពីស្នងការនគរបាលខេត្តសៀមរាបបានបើកដំណើរការបើកលេងរាប់ខែមកហើយមិនដែលឃើញសមត្ថកិច្ចមកបង្ក្រាបម្ដងណាឡើយ ។ អ្នកញៀនល្បែងដដែលបន្តថាពួកគាត់មកលេងល្បែងនេះរាលថ្ងៃក៏មានអារម្មណ៍ភិតភ័យខ្លាចគេមកចាប់ដែរតែម្ចាស់សង្វៀនបានប្រាប់ថាគេបានរត់ការបង់លុយឲ្យសមត្ថកិច្ចចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយមិនចាំបាច់ខ្លាចអ្វីគេធានាចូលលេងឲ្យអស់ដៃទៅហើយអ្នកការលេងក្នុងមួយថ្ងៃមានចាញ់ឈ្នះរាប់ពាន់ម៉ឺនដុល្លាឯណោះ។
បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តឲ្យមានប្រសិទ្ធិភាពយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋនៅក្រុងសៀមរាប នៅតែមិនទាន់ឃើញអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ទនៅមិនទាន់អនុវត្តនៅឡើយទេកត្តាទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមានក្ដីកង្វល់យ៉ាងខ្លាំងដោយសារក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមានល្បែងស៊ីសងដែលជាហេតុនាំឲ្យមានអំពើចោរកម្មកើតមានឡើងនៅខណះពេលកន្លងមកក្រុងសៀមរាបមានចោរកម្មកើតមានជាញឹកញាប់នាំឲ្យពួកគាត់មានការព្រួយបារម្មណ៍ចំពោះអសន្តិសុខ។
ប្រភពព័ត៌មានបានឲ្យដឹងថាការបើកលេងល្បែងជល់មាន់ដ៏ធំនៅខាងជើងក្រុងសៀមរាបនេះត្រូវបានគេទម្លាយព័ត៌មានជាសាធារណៈថា មានខ្នងបង្អែកពីមន្ត្រីយោធាព្រោះនៅទីកន្លែងនោះអតីតភូមិភាគ ៤ ដូច្នេះអំណាចស្ថិតនៅលើដៃយោធាមិនអាចមាននណាម្នាក់ចូលទៅបង្ក្រាបនូវវង់ល្បែងខាងលើនេះបានយ៉ាងច្រើនបានត្រឹមតែតេទូរស័ព្ទឲ្យផ្អាកជាបណ្ដោះអាសន្ទរងចាំឱកាសល្អចាំបើកបន្តទៀតហើយការបើកលេងនេះគឺចាប់ពីម៉ោង១រសៀលពួកគេនិងដំណើការប្រមូលផ្ដុំគ្នារលេងរហូតដល់ព្រលប់។ លោក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា កន្លែងនោះជារបស់ទាហានដូច្នេះលោកមិនហ៊ានបង្ក្រាបនោះឡើយខាងកាសែតថតចុះផ្សាយទៅ!។
ចំណែកលោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ចាំលោកឲ្យកម្លាំងចុះទៅបុន្តែមួយសន្ទុះក្រោយមកអ្នកយកព័ត៌មានបានព្យាយាមតេទូរស័ព្ទទៅស្នងការម្ដងទៀតនៅខណៈនោះលោកមេប៉ូលិសបានបញ្ជាក់ថាចុះទៅហើយស្លៀកពាក់ស៊ីវិល។
ប្រភពព័ត៌មានដដែលបានបន្តថា សមកម្មភាពបើកលេងល្បែងជល់មាន់ដែលកំពុងដំណើការនេះបានគឺដោយសាមេល្បែងម្នាក់ឈ្មោះវណ្ណជាចេញមុខរត់ការបង់សេវាថ្លៃការពារឲ្យសមត្ថកិច្ចអស់ហើយទើបមិនដែលឃើញមានការបង្ក្រាបឲ្យបានជោគជ័យស្របតាមបទបញ្ជាថ្នាក់លើ៕