ចាប់ខ្លួនបាន​ម្នាក់ ក្នុងចំណោម​បក្ខពួក ៥ នាក់​ បន្ទាប់ពី​ក្រុម​នេះ​វាយ​ប្លន់​ទូរស័ព្ទ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុម​បង្ក​អសន្តិសុខ​ក្នុងសង្គម​ម្នាក់​ក្នុងចំណោម​បក្ខពួក ៥ នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​វាយ​យុវជន ២ នាក់​ប្លន់​យក​ទូរស័ព្ទ ដៃ​ម៉ាក​សាំ​សុង​កាឡាក់ស៊ី​ថេ​ក ។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១៦ តុលា ២០១៣ នៅ​សួនច្បារ​ក្តាន់​២ ភូមិ​៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

 

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​ទូរស័ព្ទដៃ​ឈ្មោះ​រស់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជាងផ្សារដែក ស្នាក់នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ​គាំ គីម​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជាងផ្សារដែក ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

 

​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ​មួយគ្រឿង​ទៅ​ឈប់​អង្គុយលេង​នៅលើ​បង់​សួនច្បារ​ក្តាន់​២ ដោយ​យក​ទូរស័ព្ទដៃ​ម​ក​កាន់​លេង​ហ្គេម ស្រាប់​តែមាន​ជនសង្ស័យ ៥ នាក់​បាន​ចូលទៅ​វាយ​ប្លន់​យក​ទូរស័ព្ទដៃ​ធ្វើឱ្យ​មានការ​ប្រវាយប្រតប់​គ្នា ។​ ​ស្របពេលនោះ​ប៉ូលិស​ប៉ុស្តិ៍​មិត្តភាព​២​នាក់​ជិះ​ម៉ូតូ​ល្បាត​តាមផ្លូវ ប្រ​ទះ​ឃើញ​បាន​ចូលទៅ​ជួយ​អន្តរាគមន៍ ត្រូវ​ជនសង្ស័យ​តដៃ​វិញ ទើប​សមត្ថកិច្ច​បាញ់​មួយ​គ្រាប់​ឡើងលើ​គំរាម​ធ្វើឱ្យ​ជនសង្ស័យ​៤ នាក់​ទៀត​រត់​ចូល​តាមផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក​បាត់ ចំណែក​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូតយក​ទូរស័ព្ទដៃ​ប្រគល់ឱ្យ​ម្ចាស់​វិញ​។​

1555

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ សមត្ថកិច្ច​នាំទៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ នឹង​ឈានដល់​ការចាប់ខ្លួន​បក្ខពួក​ផងដែរ​៕

 

Leave a Reply

(*) Required, Your email will not be published