បន្ទាប់ពី​ព្រះរាជក្រឹត្យ​តែងតាំង​លោក ញឹក ប៊ុនឆៃ មជ្ឈដ្ឋាន​ឃ្លាំមើល​បាន​លើក​ប្រធានបទ​នេះ​ជាការ​សំខាន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច ត្រូវបាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នៃ​ប្រទេស​ក​កម្ពុជា បានតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាលដែលមាន​ឋានៈ​ស្មើនឹង​ឧបនាយករដ្ឋមន្ត្រី​នោះ ។ មជ្ឈដ្ឋាន​ជុំវិញ​រួមមាន​អ្នកវិភាគ សង្គម​ស៊ីវិល និង​មន្ត្រី​បក្សប្រឆាំង​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​ការតែងតាំង​លោក ញឹក ប៊ុនឆៃ ក្នុង​ជួ​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​នេះ​។ នៅក្នុង​ចំណោម​មន្ត្រី​កំពូលៗ​បក្ស​រាជានិយម​ទាំងនោះ តួអង្គ​សំខាន់បំផុត​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​នោះ​គឺ លោក ញឹក ប៊ុនឆៃ ដែលមាន​សន្ទុះ​លេចធ្លោរ​ជាងគេ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​មុនៗ ។​

 

​ដោយឡែក​នៅក្នុង​អាណត្តិ​ទី ៥ នេះ​វិញ លោក ញឹក ប៊ុនឆៃ ត្រូវបាន​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជសារ​តែងតាំង​ឲ្យ​ក្លាយជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី ដែលមាន​ឋានៈ​ស្មើនឹង​ឧ​ប​នា​យ​ក​រដ្ឋ​ម​ន្ត្រី ទោះបីជា​ពេលមុន​ព្រះមហាក្សត្រ បានចេញ​ព្រះរាជសារ បញ្ឈប់​ទីប្រឹក្សា​ក៏ដោយ​នោះ​។ ជុំវិញ​ការតែងតាំង​លោក ញឹក ប៊ុនឆៃ នេះ បានធ្វើ​ឲ្យ​មានការ​បកស្រាយ​ខុសៗ​គ្នា ថា​តើ​មាន​មូល​ហេតុអ្វី​បានជា​រដ្ឋាភិបាល​កម្ពុជា នៅតែ​តែងតាំង​លោក ញឹម ប៊ុនឆៃ ឲ្យ​មាន​ដំណែង​ខ្ពស់​បែបនេះ ខណៈពេលដែល​មន្ត្រី​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​មួយចំនួនទៀត ដែល​ធ្លាប់មាន​តួនាទី​ខ្ពស់ៗ​ដែរនោះ ទំនងជា​ត្រូវ​បាត់បង់​ដំណែង​អស់ ដោយសារតែ​គណបក្ស​នេះ​ចាញ់ឆ្នោត​?

 

​លោក បណ្ឌិត កែម ឡី អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​នៅ​កម្ពុជា បានបង្ហាញ​ទស្សនៈ​ថា មូលហេតុ​ដែល​នាយករដ្ឋមន្ត្រី​នៅតែ​ឲ្យ​លោក ញឹក ប៊ុនឆៃ មាន​តួនាទី​ជាន់ខ្ពស់​ដោយសារតែ​លោក ញឹក ប៊ុនឆៃ មាន​ថវិកា​ច្រើន ពីព្រោះ​លោក​មាន​ដំណែង​ជា​អគ្គលេខាធិការ​បក្ស ដែល​ក្តោប​ក្តាប់​ថវិកា និង​អាចជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។ អ្នកវិភាគ​រូបនេះ​បាន​មើលឃើញ​សេនារីយោ​មួយ​ផ្សេងទៀត គឺ​លោក ញឹក ប៊ុនឆៃ ក៏មាន​ប្រជាប្រិយភាព​ច្រើន​ទៅលើ​កង​ទាហាន ជាពិសេស​នៅ​ខេត្តបន្ទាយមានជ័យ ដែលមាន​ទាហាន​មួយចំនួន​លោក​ធ្លាប់​ថែរក្សា ធ្លាប់​តស៊ូ​ជាមួយ​ធ្លាប់​ដឹកនាំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ទាហាន​ទាំងនោះ នៅតែ​គោរព​ស្ម័គ្រស្មោះ​នឹង​លោក ញឹក ប៊ុន ឆៃ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិនអាច​ដោះដៃ​ចោល​លោក ញឹម ប៊ុនឆៃ និង​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច បាន​នោះទេ​។​

that-0208

​រីឯ​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​លោក គល់ បញ្ញា បាន​យល់ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាពិសេស​ជាមួយ​រូបលោក ញឹក ប៊ុនឆៃ តែម្តង ដែល​លោក គល់ បញ្ញា អះអាងថា មានរឿង​ស៊ីជម្រៅ​នៅក្នុង​ហ្នឹង ដែល​គេ​មិនបាន​ដឹង​។ លោក​បន្តថា តាមផ្លូវ​ច្បាប់ បើទោះបីជា​លោក ញឹក ប៊ុនឆៃ មាន​តួនាទី​ជាទី​ប្រឹក្សា ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​លោក ញឹក ប៊ុនឆៃ មិន​អាចមាន​សមាសភាព​ជា​សមាជិក​រដ្ឋាភិបាល​ឡើយ ពី​ព្រោះតែ​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច មិន​ទទួលបាន​អាសនៈ​នៅក្នុង​សភា​៕

 

Leave a Reply

(*) Required, Your email will not be published