សមត្ថកិច្ច​បង្ក្រាប​កន្លែង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ​ដុះ​ស្លែរ ចែ​នី ក្នុងភាព​លាក់លៀម​

, , Leave a comment

​ខេត្តក្រចេះ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ប្រមាណ​ជាង ៣០ កំណាត់ ត្រូវបាន​ឈ្មួញ​ដុះ​ស្លែរ​យកមក​លាក់​ទុកតា​ម​ព្រៃចេក តាម​កន្លៀត​ផ្ទះ និង​លាក់​ក្នុង​ទឹកទន្លេ​ជាដើម ។ ជុំវិញ​បញ្ហា​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​រកា​កណ្ដា​ល សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ ។

​ចំពោះ​ការបង្ក្រាប​មជ្ឈដ្ឋាន​មួយចំនួន​បាន​បង្ហើប​ថា ប្រតិបត្តិ​ការលើក​នេះ គ្រាន់តែ​ជា​លេស​តែប៉ុណ្ណោះ​សម្រាប់​ជា​របាយការណ៍​សម្រាប់​ថ្នាក់លើ ។ ចំណែក​មេ​ឈ្មួញ​ដុះ​ស្លែរ​មួយ​ប្រចាំ​ខេត្តក្រចេះ ឈ្មោះ ចែ​នី (​ឬ​នី​អាត​) នោះ ជំនាញ​ដាក់​ថ្នាំ​សណ្តំ​ចំពោះ​សមត្ថកិច្ច ដើម្បី​ឲ្យ​ដំណើរការ​រកស៊ី​ឈើ​ខុសច្បាប់​របស់គាត់​ប្រព្រឹត្តទៅ​យ៉ាង​រលូន ។ មន្ត្រី​សមត្ថកិច្ច​ដែល​ត្រូវ​ថ្នាំ ចែ​នី បាន​លើកឡើងថា តើ​ឈើ​នេះ​ចាប់យក​ទាំងអស់​ឬ យ៉ាងណា​រួច​ក៏បាន​ជិះ​ម៉ូតូ​ទៅ​បាត់​?

krati (2)

​គួររម្លឹកថា កាលពី​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ មេ​ឈ្មួញ​ស្រី​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បាន​ដើរ​រត់​ការណ៍​មេព្រៃ​តាម​ដងផ្លូវ ព្រមទាំង​រថយន្ត​ដឹកឈើ និង​រថយន្ត លុច​ស៊ី​ស​៤៧០ ដែលជា​មធ្យោបាយ​ក្នុងការ​រត់ការ និង​រថយន្ត​សមត្ថកិច្ច​មួយចំនួន​ហែហម​រហូតដល់​បាន​ប្រព្រឹត្ត​ទៅដល់​កន្លែង​លក់​យ៉ាង​មាន​សុវត្ថិភាព​បំផុត​។ ចំណែក​ការបង្ក្រាប​ឈើ​មួយ​នេះ​វិញ មានដំណើរ​ដើមទង​ជា​យ៉ាងណា បានជា​កំណាត់ឈើ​នោះ​ត្រូវបាន​ជំនាញ​នាំយកមក​រក្សាទុក​នៅ​ស្ថានីយ​បន្តុះ​កូនឈើ​ខ្សា​រ​នោះ​៕

  krati

 

Leave a Reply

(*) Required, Your email will not be published